ព័ត៌មានទាន់ហេតុការណ៍

1

រឿងដ៏កក្រើកដែលថៃកសាងប្រាសាទថ្មល្បីថាដូចនឹងប្រាសាទអង្គរវត្ត ទីបំផុតក្រសួងវប្បធម៌ចេញបំភ្លឺព័ត៌មានបឋមហើយ !

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីអំពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យនៃប្រទេសថៃ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្រសួងបានប្រមូលព័ត៌មានបឋមមួយចំនួនរួមមាន ៖ ១-សំណង់ប្រាសាទនេះជាសំណងមួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបូឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ...

Read more

ថ្ងៃនេះកាលពី១៣ឆ្នាំមុនកម្ពុជាធ្វើឲ្យកក្រើកដល់ពិភពលោកទទួលស្គាល់ស្នាដៃដ៏អស្ចារ្យរបស់ខ្មែរ !

ថ្ងៃទី៧ ខែកក្ក ឆ្នាំ២០២១នេះជាខួប១៣ឆ្នាំបន្ទាប់ពីមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលបានប្រកាសដាក់បញ្ចូលប្រាសទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានធ្វើឲ្យកក្រើកដល់ពិភពលោកបានស្គាល់កាន់តែទូលំទូលាយនូវស្នាដៃអច្ឆរិយរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុករហូតដល់បច្ចុប្បន្ន ។ ព្រឹត្តិការប្រវត្តិសាស្ត្រនេះបានកើតឡើងបន្ទាប់ពីកម្ពុជាបានឈ្នះក្តីលើប្រទេសថៃ និងបានឆ្លងកាត់កិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងទីក្រុងកេបិច ប្រទេសកាណាដា ទើបត្រូវបានសម្រេចជាស្ថាពរចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សូមជម្រាបថា ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំដងរែក...

Read more

ហួសចិត្តផឹកស៊ីសប្បាយជាមួយគ្នាបែជាក្លែមសម្តីជ្រុលបង្កជាជម្លោះទាញកាំបិតចាក់គ្នាស្លាប់ផ្អើលទាំងកណ្តាលយប់ !

សៀមរាប ៖ ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត លោកឧត្តម សេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែន ព្រហ្មទណ្ឌ និងលោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី ០៦...

Read more

មហាជនឃើញហើយខ្លោចចិត្តអាណិតបុរសម្នាក់គថ្លង់ប៉ុន្តែសុខចិត្តតស៊ូលក់ដូររកប្រាក់ មិនលើកដៃសុំគេឡើយ !

ភ្នំពេញ៖ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងនូវទឹកចិត្តអាណិតអាសូរជាពន់ពេកដល់បុរសចំណាស់ម្នាក់ដែល គ ថ្លង់ ប៉ុន្តែជាមនុស្សដែលមានចិត្តតស៊ូក្នុងជីវិតបើទោះបីជួបការសំបាកយ៉ាងណាក្តីមិនលើកដៃសុំទានអ្នកដទៃនោះឡើយ សុខចិត្តលក់ដើម្បីដើម្បីរកប្រាក់ចិញ្ចឹមជីវិតរបស់ខ្លួន ។ បុរសចំណាស់ខាងលើនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះSim Bora បានថតយករូបភាពរបស់គាត់យកមកបង្ហោះជាមួយនឹងសារយ៉ាងខ្លីថា «ពេលឃើញគាត់ ជួយទិញផង ប៉ុន្តែពេលទិញសូមកុំតថ្លៃ ពីព្រោះតំលៃប្រហែលនឹងតំលៃកាហ្វេប្រេន១កែវ ដែលចំណាយពេលឆុងតែ១នាទីប៉ុណ្ណោះ តែរបស់គាត់ចំណាយពេលរាប់ម៉ោង រឺក៍អាចឆ្លងថ្ងៃក៍មាន» ។...

Read more

មិនទុកយូរ ក្រសួងវប្បធម៌កំពុងស្វែងរកភស្តុតាងជាក់លាក់មុនចាត់វិធានការលើថៃដែលសម្ងំសាងប្រាសាទថ្មដូចបា្រសាទអង្គរវត្ត !

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវលើករណីការសាងសង់ប្រាសាទ ដូចអង្គរវត្តនៅលើទឹកដីថៃ ។ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានលើកឡើងនៅថ្ងៃទី០ ៥ ខែកក្កដា ឆ្នាំ២០២១ ។ករណីនេះកំពុងតែរំជើបរំជួលដល់អ្នកលេងបណ្តាញសង្គមហ្វេសបុកបានចែករំលែកជាបន្តបន្តាប់ពី បន្ទាប់ពីបានឃើញនូវការសាងសង់ប្រាសាទថ្មក្នុងខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលមានស្ថានរូបរាងដូចនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាដែលត្រូវបានដាកបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក...

Read more

ស្លុតចិត្តណាស់ស្ត្រីម្នាក់លួចប្រាប់គេថាប្តីគំរាមសម្លាប់ច្រើនលើកស្រាប់តែទើបខ្ញីលុយធនាគារបែជាគេលួចកាប់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម !

កំពង់ស្ពឺ៖ ស្ត្រីចំណាស់ម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្រោយពីខ្ចីលុយធនាគារបានចំនួន៥ពាន់ដុល្លារ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច បានដាក់ការសង្ស័យថា ជាស្នាដៃប្តីរបស់គាត់ ។ បើតាមនគរបាលជំនាញ បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សាន សុភាព...

Read more

ហួសចិត្ត ! ចោរចិត្តខ្លាំងចូលលួចទូរស័ព្ទឃើញគេស្អាតប្តូរចិត្តចង់រំលោភវិញ បែជាភ្លាត់ស្នៀតខាងស្រីធ្វើស៊ីវិញទើបដឹងថាភ្នែកសយ៉ាងមេច !

ភ្នំពេញ៖ ជនសង្ស័យចិតសឿងម្នាក់ធ្វើសកម្មភាពចូលទៅក្នុងផ្ទះប្រជាពលរដ្ឋលួចទូរសព្ទដៃបានសម្រេចហើយបែរជាឃើញប្រពន្ធគេស្អាតស្លៀករ៉ូបទំនងបែកគំនិតយកកាំបិតបុង័តោគំរាមរំលោភប៉ុន្តែបែជាលោកចោរភ្លាត់ស្នៀតស្រាប់តែជនរងគ្រោះប្រើល្បិចធ្វើស៊ីវិញកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់បានចូលទៅក្នុងផ្ទះគេលួចទូរសព្ទដៃបានមួយគ្រឿង ពេលលួចបានសម្រេច ជនសង្ស័យបានឃើញស្រ្តីរងគ្រោះ កំពុងតែដេកស្លៀករ៉ូបឃើញទំនងពេកបានឡើងជិះពីលើស្រ្តីរងគ្រោះ និងគំរាមកុំឲ្យស្រែកបើហ៊ានស្រែក គេនឹងសម្លាប់ចោលភ្លាម ។ ពេលនេះស្រ្តីរងគ្រោះបានប្រើល្បិចវិញធ្វើជាលួងលោមជនសង្ស័យឲ្យទៅបន្ទប់ទឹកស្រាប់តែជនសង្ស័យស្លុងអារម្មណ៍ទៅទៀតភ្លេចខ្លួនទើបស្ត្រីរងគ្រោះស្រែកឆោឡោខ្លាំងៗឲ្យប្ដី និងអ្នកភូមិជួយចាប់ព្រមទាំងបានទំនាក់ទំនងឲ្យសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ...

Read more

អាសូរណាស់មិនដឹងក្នុងចិត្តក្នុងខ្លួនពិបាកប៉ុណ្ណាទេទើបព្យាយាមសម្លាប់ខ្លួន៣ដងហើយមិនបានសម្រេច បែជារងរបួសធ្ងន់ !

ភ្នំពេញ៖ បុរសម្នាក់បានប៉ុនប៉ងធ្វើឃាតខ្លួនឯងរហូតដល់៣ដង ដោយមិនដឹងមកពីមូលហេតុអ្វីនៅឡើយកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីដែលបុរសខាងលើប៉ុនប៉ងធ្វើអត្តឃាតទាំង៣លើកនោះរួមមាន លើកទី១-បានរកលោតពីលើអគារផ្សាអូឬស្សី ប៉ុន្តែបានសន្តិសុខផ្សារជួយឃាត់ទាន់ពេលយកចុះមកក្រោមវិញ លើកទី២-ទៅឡើងលើអគារកន្លែងអង្គការមួយនៅម្តុំផ្សារកណ្តាលបានលោតចុះមកក្រោមចំរថយន្តរងរបួសជើងរួចបានសមត្ថកិច្ចចុះមកជួយទាន់ម្តងទៀត និងលើកទី៣-ដើរមកដល់ផ្លូវ៦៣ ខណ្ឌដូនពេញ...

Read more

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅអាមេរិកមិនត្រឹមតែចាក់ឲ្យមនុស្សទេ សូម្បីសត្វក៏ចាក់ការពាំរដែរ !

អាមេរិក៖ សួនសត្វមួយកន្លែងនៅតំបន់ San Francisco ក្នុងទីក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិក បានសម្រេចចាក់វ៉ាកសាំងការពារជំងឺកូវីដ ១៩ ទៅក្នុងខ្លួនសត្វជាច្រើនប្រភេទ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ សត្វដែលត្រូវទទួលបាន់វ៉ាក់សាំងចំនួន ២ ដូសដូចមនុស្សធម្មតាដែរនោះ មានដូចជាសត្វខ្លាចំនួន ២ ចំនួនក្បាល សត្វសំពោច...

Read more

សែនស្លុតចិត្ត ! កាន់តែផ្ទុះការឆ្លង និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ខ្លាំងឡើងនៅឥណ្ឌូនេស៊ី ខណៈអ្នកជីករណ្តៅផ្នូគ្មានពេលសម្រាកហត់ស្ទើរដាច់ខ្យល់ !

ហ្សាកាតា៖ ស្ថានភាពនៃជំងឺកូវីដ-១៩នៅប្រទេសឥណ្ឌូនេស៊ីមួយរយៈនេះហាក់មានការកើនឡើងជាលំដាប់មិនមានការថមថយនោះឡើយបើទោះបីរដ្ឋាភិបាល និងអាជ្ញាធរចាត់វិធានការទប់ស្កាត់យ៉ាងណាក្តី ដែលក្នុងរយៈពេលមួយថ្ងៃនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ម្សិលម៉ិញនេះករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន២៩,៧៤៥ករណី និងមានអ្នកស្លាប់ថ្មីចំនួន ៥៥៨នាក់ក្នុងរយៈពេល២៤ម៉ោង ។ បើតាមក្រសួងសុខាភិបាលប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថាស្ថានភាពផ្ទុះឡើងយ៉ាងគំហុកនូវជំងឺកូវីដ-១៩នៅនេះ មានការកើនឡើងក្នុងកំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ។ គិតដល់ពេលនេះឥណ្ឌូនេស៊ីមានករណីឆ្លងសរុប ២,៣១៣,៨២៩ករណី...

Read more
Page 2 of 94 1 2 3 94

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.