ភ្នំពេញ៖ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងនូវទឹកចិត្តអាណិតអាសូរជាពន់ពេកដល់បុរសចំណាស់ម្នាក់ដែល គ ថ្លង់ ប៉ុន្តែជាមនុស្សដែលមានចិត្តតស៊ូក្នុងជីវិតបើទោះបីជួបការសំបាកយ៉ាងណាក្តីមិនលើកដៃសុំទានអ្នកដទៃនោះឡើយ សុខចិត្តលក់ដើម្បីដើម្បីរកប្រាក់ចិញ្ចឹមជីវិតរបស់ខ្លួន ។
បុរសចំណាស់ខាងលើនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះSim Bora បានថតយករូបភាពរបស់គាត់យកមកបង្ហោះជាមួយនឹងសារយ៉ាងខ្លីថា «ពេលឃើញគាត់ ជួយទិញផង ប៉ុន្តែពេលទិញសូមកុំតថ្លៃ ពីព្រោះតំលៃប្រហែលនឹងតំលៃកាហ្វេប្រេន១កែវ ដែលចំណាយពេលឆុងតែ១នាទីប៉ុណ្ណោះ តែរបស់គាត់ចំណាយពេលរាប់ម៉ោង រឺក៍អាចឆ្លងថ្ងៃក៍មាន» ។
ភ្លាមៗបន្ទាប់ពីឃើញនូវការបង្ហោះសារខាងលើនេះមហាជនជាច្រើនបានចូលសែចែករលែកបន្តគ្នា និងបានចូលខំម៉ិនសម្តែងទឹកចិត្តអាណិតអាសូរជាខ្លាំង ។ ក្នុងចំណោមការខំម៉ិននោះគេសង្កេតឃើញ គណនីហ្វេសបុកឈ្មោះ Chan Na បញ្ចេញមតិថា «អានិតគាត់ណាស់ថ្ងៃមុនជួបគាត់បណ្តើកង់ហាលថ្ងៃ បែកញើសជោគខ្លួន មិនបានជួយទិញតែបានជូនលុយគាត់ខ្លះ មើលទៅគាត់សប្បាយចិត្តខ្លាំង»។
ជាការឆ្លើយតបនឹងមហាជនមួយចំនួនដែលចង់ដឹងការស្នាក់នៅ និងស្រុកកំណើតរបស់បុរសចំណាស់ នេះ គណនីហ្វេសប៊ុកឈ្មោះ Srin Reach បានចូលខំម៉ិនបញ្ជាក់ថា«ខ្ញុំអត់ស្គាល់កន្លែងស្នាក់នៅគាត់នៅភ្នំពេញទេ តែខ្ញុំស្គាល់ផ្ទះគាត់ ភូមិស្វាយសំរោង ឃុំ ពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ »៕