ភ្នំពេញ៖ ជនសង្ស័យចិតសឿងម្នាក់ធ្វើសកម្មភាពចូលទៅក្នុងផ្ទះប្រជាពលរដ្ឋលួចទូរសព្ទដៃបានសម្រេចហើយបែរជាឃើញប្រពន្ធគេស្អាតស្លៀករ៉ូបទំនងបែកគំនិតយកកាំបិតបុង័តោគំរាមរំលោភប៉ុន្តែបែជាលោកចោរភ្លាត់ស្នៀតស្រាប់តែជនរងគ្រោះប្រើល្បិចធ្វើស៊ីវិញកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់បានចូលទៅក្នុងផ្ទះគេលួចទូរសព្ទដៃបានមួយគ្រឿង ពេលលួចបានសម្រេច ជនសង្ស័យបានឃើញស្រ្តីរងគ្រោះ កំពុងតែដេកស្លៀករ៉ូបឃើញទំនងពេកបានឡើងជិះពីលើស្រ្តីរងគ្រោះ និងគំរាមកុំឲ្យស្រែកបើហ៊ានស្រែក គេនឹងសម្លាប់ចោលភ្លាម ។ ពេលនេះស្រ្តីរងគ្រោះបានប្រើល្បិចវិញធ្វើជាលួងលោមជនសង្ស័យឲ្យទៅបន្ទប់ទឹកស្រាប់តែជនសង្ស័យស្លុងអារម្មណ៍ទៅទៀតភ្លេចខ្លួនទើបស្ត្រីរងគ្រោះស្រែកឆោឡោខ្លាំងៗឲ្យប្ដី និងអ្នកភូមិជួយចាប់ព្រមទាំងបានទំនាក់ទំនងឲ្យសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅក្បែរវត្តខ្ទរ នៅក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ មុខរបមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ប៉ុស្តិ៍ព្រែកលៀប ដើម្បីសាកសួរនិងបញ្ជូនបន្តទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕