បើកគោយន្ដលឿន វាក់ម៉ូតូ ក្រឡាប់ផ្ងារជើងទ្រមេឃ
ខេត្តសៀមរាប៖ គោយន្តកែច្នៃ១គ្រឿង បានបើកបោះពួយយ៉ាងលឿន គេចពីម៉ូតូ ធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងទ្រ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅតាមប្រឡាយទឹកទំនប់ខ្សាក ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង។ ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកគោយន្ដកែច្នៃ ក្នុងល្បឿនលឿន។ លុះពេលគាត់បើកមកដល់ចំណុចកើតហេតុ...