កាន់តែក្តៅហើយ! Rose ចេញមុខប្រត្តិកម្មភ្លាមៗ ក្រោយមានអ្នកទម្លាយថានាង មានអីៗ ជាមួយនិងលោក អេដវីន
ក្រោយកើតរឿងជម្លោះស្រួចស្រាលរវាងគូស្នេហ៍ទាំងពីរ ក៏មានការទម្លាយសាច់រឿងពាក់ព័ន្ធទៅដល់ រ៉ូស ថែមទៀត។ នៅប៉ុន្មានម៉ោងមុននេះ សុទ្ធ បញ្ចាកា ទម្លាយខ្ទេចគ្មាន សល់រឿង អេដវីន ផិតក្បត់លួចបង្កាត់ភ្លើងស្នេហ៍ជាមួយកញ្ញា រ៉ូស រហូតធ្លាយរឿងលើគ្រែ ១ថ្ងៃ ៣ដង តាំងពីជាងកន្លះឆ្នាំមកហើយ។ នេះបើតាមសារឆ្លើយឆ្លងកញ្ញា រ៉ូស ជាមួយមិត្ត ដែលមេម៉ាយកូន២ បញ្ចាកា បង្ហោះនៅមុននេះបន្តិច។
ភ្លាមៗកញ្ញា រ៉ូស បានចេញមុខមកព្រមាន ក្រោយអ្វីដែលបានកើតឡើង នាងថា ធ្វើឲ្យប៉ះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាងធ្ងន់ធ្ងរ។ ដូចនេះហើយ នាងស្នើឲ្យអ្នកពាក់ព័ន្ធបញ្ឈប់រឿងនេះ និងកុំទាញនាងចូលទៅក្នុងសាច់រឿងមួយផ្សេងរបស់អ្នកដទៃ។
សូមបញ្ឈប់ការផុស ដែរប៉ះពាល់ជាមួយកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ, វាជាសិទ្ធបុគ្គលរបស់មនុស្សម្នាក់ៗដែរត្រូវមាន Personal private រៀងៗខ្លួន ទោះប្បីជាខ្ញុំធ្លាប់មាន រឺក៏មិនធ្លាប់មានទំនាក់ទំនងជាមួយ “អេតវីន” ក៏ដោយ ក៏អ្នកគ្មានសិទ្ធមកបង្ហោះរឿង Personal private របស់ខ្ញុំជាសាធារណៈបែបនេះដែរ, ហើយមួយវិញទៀត ខ្ញុំពុំធ្លាប់ដែលមានទំនាស់ ឈ្លោះពាក្យសម្តី រឺស្នេហាត្រីកោណ ដណ្តើមគ្នាជាមួយអ្នកឡើយ.. ដូចនេះសុំធ្វើលុបការបង្ហោះបរិហាកេរ្តិ៍មកលើរូបខ្ញុំ ព្រោះអ្វីដែរអ្នកកំពុងធ្វើវាប៉ះពាល់ដល់សិទ្ធបុគ្គលយ៉ាងធ្ងន់ធ្ងរ ខ្ញុំអាចដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់បាន សង្ឃឹមថាយល់ អគុណ”៕