មានការតាមដានខ្លាំងនៅលើបណ្តាញសង្គមហ្វេសបុក និងនៅលើInstagram ដែលបានឃើញ នាយព្រែក កូនប្រុសបណ្តូលចិត្តយាយ យ៉យ និង កញ្ញា ឈិន មុនីនាថ កូនលោក ឈិន កុសល រមែងភ្ជាប់ខ្លួននៅជិតគ្នា ស្ទើរតែគ្រប់ពេល។ មានការសួរដេញដោល ថាមិត្តភាពរាប់អានគ្នាយូរៗទៅ អាចក្លាយជាអ្វីលើសពីនេះបាន ព្រោះស្រីស្អាត ប្រុសសង្ហានៅជិតគ្នា អាចនឹងផ្ទុះរឿងស្នេហាចិត្តនឹងចិត្តក៏ថាបាន។
មហាជន ភ្ញាក់ផ្អើលមិនតិចទេ ដែលលោកឈិន កុសល អតីត តារាចម្រៀងក្រអួន មានតំណក់ឈាមសិល្បៈ ដ៍ល្អព្រោះបានកូនស្រីដែល ស្អាតពេញរូបរាង សម្រស់ទាក់ទាញ។ ពិសេសមានដុងសិល្បៈពេញចេះច្រើន ជំនាញទាំងច្រៀង សម្តែងភាពយន្ត និងពិធីការិនី។ ឈិន មុនីនាថ ត្រូវបានផលិតករជាច្រើន អញ្ជើញនាងថតកុន ដោយសារត្រេមុខល្អ ហើយបានសុទ្ឋតែតួសំខាន់ៗ។ មានន័យថាត្រកូលឈិន កំពុងតែដុះពន្លកមានអ្នកស្នងសិល្បៈ ទៅមុខទៀត។
ក្រោយពេលចូលអុកឡុកសិល្បៈ ស្រាប់តែឃើញ តារាក្មេងខ្ចីឈិន មុនីនាថ និង នាយព្រែក ដែលកំពុងឡើងកូដហើយរាងកាន់តែសង្ហានោះ បានស្និតស្នាលគ្នាច្រើនមួយរយៈនេះ។ មានការឆ្ងល់កាន់តែខ្លាំងឡើងៗថា កម្លោះក្រមុំនៅជិតគ្នា ហើយជាមិត្តភាពទៀតនោះ នឹងដូចពាក្យចាស់បុរាណថា«ស្នេហ៍មិនឈ្នះស្និត»។ អ្នកទាំង២រមែងចូលចិត្តនាំគ្នាLive videoនិយាយលេងពីនេះពីនោះ។សើចដាក់គ្នា ច្រៀងផ្តោះផ្តងដូចគូស្នេហ៍ ហើយហ្វេនៗដែលឃើញការLive ម្នាក់ៗថាសមគ្នាណាស់។ម្យ៉ាងបើមើលលើនាយ ព្រែកវិញ តាំងពីបែកបាក់គូដណ្តឹងមកឃើញថា ជាកម្លោះសម្បូរស្នេហ៍ និងមិនជាបញ្ហានោះទេដែល អាចរកគូថ្មីមកជំនួសស្នេហ៍ខកបំណងលើកទី១នោះ។ រង់ចាំមើលកម្រងរូបភាពរវាងអ្នកទាំង២ មានការវិវត្តន៍ ទៅជាបែបណាឬគ្រាន់តែជាការសម្តែង ក្នុងនាមជាមិត្ត។