នេះជាជ្រុងភ្ញាក់ផ្អើលថ្មីទៀត ដែលហ្វេនៗផ្អើលអស់មិនស្ទើរ នោះទេ ឃើញលោក ណាខន បានពោលពាក្យម៉ាត់ៗ ដាក់ភរិយា ធ្វើអោយប្រពន្ឋ និងកូនរំភើប អរស្ទើរហោះពេល បានឃើញទឹកចិត្តមនុស្ស ជាទីគាប់ចិត្តហ៊ានបោះសំដីចំៗយ៉ាងនេះ។ ពិតជារំភើបដែលហ្វេនៗ បានឃើញហើយជូនពរគូស្នេហ៍ខុសវ័យនេះ អោយស្រឡាញ់តរៀងទៅ។
លោកណា ខន តារាសម្តែង កំពុងពេញនិយម បានសរសេរពាក្យពេចន៍ក្នុងចិត្តយ៉ាងដូចនេះថា « ថ្ងៃនេះជាថ្ងៃគម្រប់ខួប 2 ឆ្នាំ🎂🎊💐របស់ខ្ញុំដែលខ្ញុំបានចាប់ដៃគ្នារស់នៅជាមួយគ្នាជាប្ដីជាប្រពន្ធ❤️ ។បងសន្យាថានឹងមើលថែអូននិងកូនជារៀងរហូត😘 សមឱ្យគ្រួសាររបស់ខ្ញុំជួបតែសុភមង្គលជួបតែរឿងល្អៗនឹងមានសេចក្ដីសុខជារៀងរហូត🙏😘❤️Happy Anniversary❤️២០.០៥.២០២១»។
ចំណងស្នេហា រវាងណា ខុន និងភរិយាមេម៉ាយកូនមួយ គឺមានវ័យខុសគ្នាច្រើន។ប៉ុន្តែស្នេហាពិតជា មិនប្រកាន់អាយុ ពណ៌ សម្បុរ អ្វីឡើយ។ សំខាន់ត្រង់យល់ចិត្តគ្នា ចេះអោយតម្លៃ មើលថែទាំគ្នា គោរពគ្នា នោះជាការស្រេច។ នារីៗក្រមុំៗខកចិត្ត មិនស្ទើរនោះទេ ដែលកម្លោះសង្ហាសម្បូរមន្តស្នេហ៍ណា ខុន មិនអាចចាយសម្រស់តទៅទៀតព្រោះ ចិត្តនិងបេះដូង បានប្រគល់ជូនមនុស្សស្រីម្នាក់នេះ អស់ហើយសូមជ្រាបជាដំណឹង។