ការតស៊ូរបស់តារាចម្រៀង ថន ណារ៉ុង ឃើញថា តារារូបនេះបានបង្ហាញភាពតស៊ូយ៉ាងខ្លាំង ហើយឆ្លងកាត់រាប់ខែខ្លាំងទំរាំបានពន្លឺដូចពេលនេះ។ទាំងនេះជា ការដកបទពិសោធន៍មួយផងដែរ សម្រាប់តារាប្រុសស្រីក្រោយៗទៀត បើចង់ប្រឡូកសិល្បៈគ្មានអ្វីក្រៅពីពាក្យតស៊ូឡើយ។
មកទល់ពេល នេះថន ណារ៉ុង បានទទួលសញ្ញាល្អៗគ្រាន់បើដែរនៅលើសិល្បៈ។លោកបានក្លាយជាតារាចម្រៀង នៅក្នុងផលិតកម្ម DR Music និងក្រៅពីនេះក៏រួមមានការឡើងច្រៀងនៅតាមកញ្ចក់ទូរទស្សន៍ល្បីៗ និងការថតសម្តែងរឿងមួយចំនួន។ ម្ល៉ោះហើយក្នុងចង្កោមអ្នកសិល្បៈដែល បានស្គាល់លោកម្នាក់ៗលើកសរសើរ ក្រោយពេលលោកបានតស៊ូសិល្បៈរហូត មានពន្លឺបានច្រើនគួរអោយកត់សម្គាល់ សូម្បីតែសាមីខ្លួនក៏យល់ថាប្លែក។
ថន ណារ៉ុងលើកឡើងថា មិនមែនជាស្រួលប៉ុន្មាននោះទេ ដែលសិល្បៈដើរមកដល់ពេលនេះ។លោកដឹងរសជាតិច្រើនក្នុងសិល្បៈថាបែបណា។ប៉ុន្តែយើងអចដើរដល់ចំនុចនេះ គឺឃើញថាសរសើរដល់ខ្លួនឯងអាចស៊ូបាន។បើទោះជាយើងមិនទាន់ដល់ចំនុចចង់បានក៏យើង អាចប្រែក្លាយសមត្ថភាពខ្លួនយើងវិវត្តន៍ទៅមុខបាន។ លោកក៏អរគុណដល់អ្នកដែលផ្តល់ឱកាសអោយលោកក៏ដូចខាងក្រុមការងារផលិតកម្មដែលបានរុញច្រើន។ក្តីសង្ឃឹមមួយនេះលោកនឹង ប្រឹងប្រែងទៅមុខទៀតជាមួយនិស្ស័យសិល្បៈដែលស្រឡាញ់យូរមកហើយអោយល្អជាងនេះ។