អ្នកស្រី មុំ អិនធីសាឡន នៅតែមានឈ្មោះបោះសំឡេងក្នុងវិស័យផាត់មុខ និងរចនា ម៉ូដសក់។មកទល់ពេលនេះ ហាងធ្វើសក់ផាត់មុខ របស់អ្នកស្រីនៅតែ ត្រដែតការពេញនិយមទាំងអ្នកសិល្បៈ និងក្រៅសិល្បៈ។ហេតុផលជាហាងមានបទពិសោធន៍ និងមានជាងជំនាញៗប្រចាំទទួលខុសត្រូវបារម្មណ៍ពីភ្ញៀវ។
នៅក្នុងចង្កោមសិល្បៈ អ្នកស្រីមុំ អិន ធីសាឡននៅតែមានភាពស្និតស្នាលជាមួយបងប្អូនសិល្បៈមិនថាតារាជើងមុនឬទើបតែមានមុខប្រឡូកឡើយ។ម្ល៉ោះហើយទើបអ្នកស្រីមានការពេញនិយមហើយ ការស្រឡាញ់រាប់អានអ្នកស្រី ស្ទើរគ្រប់គ្នាដោយសារតែអ្នកស្រីចេះជួយទុក្ខធុរៈ និងមើលមិនរំលងភាពលំបាករបស់សិល្បៈ និងមនុស្សធម៌ក្នុងសង្គម។ បើទោះជាអ្នកស្រីមិនបង្ហាញសកម្មភាពចែកទានហូរហែតែអ្នកស្រី តែងតែរួមភាគទាន ចូលរួមបច្ច័យផ្សារភ្ជាប់ទឹកចិត្តខ្មែរជួយខ្មែរ។
ម្ល៉ោះហើយទៅណាមកណាក្នុងពិធីសិល្បៈអ្នកស្រីនៅតែបង្ហាញវត្តមាន។ឯរូបសម្បត្តិវិញនៅតែស្រស់សោភាគួរអោយគយគន់។នេះដោយសារតែអ្នកស្រី មានវិធីសាស្ត្រថែទាំវ័យបានល្អ។លើសពីនេះ អ្នកស្រីមុំ នៅតែច្បិចយកវិធីចេញម៉ូដសក់ថ្មីៗបម្រើអតិថិជន និងស្ទីលផាត់មុខដើម្បីអោយកាន់តែមានឈ្មោះបោះសំឡេង ក្នុងវិស័យមួយនេះ ដែលអ្នកស្រីឈជើងយូរឆ្នាំមកហើយ។