ជាបក្សីដ៏កម្រ ជិតផុតពូជបំផុតលើពិភពលោក
ក្ងោកទេពមានសម្បុរស្អាត ល្អប្លែកមានវត្តមាននៅកម្ពុជា។
ក្ងោកទេពឬសត្វខ្សឹប ជាបក្សីច្រើនរស់នៅតាមវាលស្មៅដីសើមនៃវាលទំនាបធំៗមួយចំនួន នៅជាប់មាត់បឹង ជាពិសេសតំបន់វាលស្មៅលិចទឹកបឹងទន្លេសាប រួមមាននៅក្នុងខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងមានវត្តមានខ្លះៗនៅក្នុងខេត្តតាកែវ និងខេត្តផ្សេងៗមួយចំនួនដែរ។
យោងតាមទិន្នន័យជំរឿននៅឆ្នាំ ២០១៨ កន្លងទៅ សត្វខ្សឹបដែលកំពុងនៅក្នុងតំបន់ វាលស្មៅលិចទឹកបឹងទន្លេសាប នៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប នៃប្រទេសកម្ពុជាមានចំនួន ១១៧ ក្បាល។