អាមេរិក៖តាមការចេញផ្សាយសារព័ត៌មាន CNBC ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់ Fox News កាលពីថ្ងៃចន្ទថាសហរដ្ឋអាមេរិកកំពុងសំឡឹងមើលការបញ្ឈប់កម្មវិធី TikTok និងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមចិនដទៃទៀត។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើងចំពេលមានភាពតានតឹងកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិន បានជំរុញអោយសហរដ្ឋអាមេរិកចាប់ផ្ដើមត្រួតពិនិត្យទៅលើក្រុមហ៊ុន TikTok និងក្រុមហ៊ុនបច្ចេកវិទ្យាចិនដទៃទៀតបន្តកើនឡើង។
តាមរយៈបទសម្ភាសន៍ជាមួយ Fox News លោក Pompeo លើកឡើងថាយើងបានធ្វើការលើបញ្ហានេះអស់រយៈពេលជាយូរមកហើយ រួមទាំងបញ្ហាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ដែលកំពុងរីកចម្រើនពាសពេញពិភពលោក និងក្រុមហ៊ុន ZTE របស់ចិន ដោយពួកយើងចាត់ទុកថាកំពុងបង្ករអោយមានគ្រោះថ្នាក់ដល់សន្តិសុខជាតិអាមេរិក។