Month: August 2021

តារាចម្រៀងសំនៀងផ្អែម សុះ ម៉ាច ឃ្លាតឆា្ងយសិ ល្ប:នៅទីក្រុងមកបើកអាជីពថ្មីលើកទឹកដីប្រសិទ្ធ

តារាចម្រៀងសំនៀងផ្អែម សុះ ម៉ាច ឃ្លាតឆា្ងយសិ ល្ប:នៅទីក្រុងមកបើកអាជីពថ្មីលើកទឹកដីប្រសិទ្ធ

ភ្នំពេញ:តារាចម្រៀងជើងចាស់សំនៀងផ្អែមលោក សុះ ម៉ាច ត្រូវបានឃ្លាតឆ្ងាយពីសិល្ប:មួយរយ:ធំមកហើយ។ការអវត្តមាននេះគឺដោយសារបញ្ហាជំងឺដ៏កាចសាហាវកូវីដ-១ ៩បានរីករាលដាល។ យ៉ាងណាមិញចំពោះការរសាតឆ្ងាយពីសិល្ប:នេះដែរត្រូវបានគេដឹងថាលោក សុះ ម៉ាច បាននាំក្រុមគ្រួសារមកសម្ងំរស់នៅយ៉ាងសាមញ្ញនៅលើទឹកដី ស្រែចំការនាជើងភ្នំប្រសិទ្ធជិតនឹងភ្នំរាបដែលជាទីក ន្លែងរមនីយដ្ឋានទេសចរណ៍ដ៏ល្អទៀតផង។ ដោយឡែកបើទោះអាជីពសិល្ប:នៅក្នុងទឹកដីទីក្រុ ងបច្ចុប្បន្នត្រូវបានផ្អាក់មួយរយ:ធំហើយក៏ពិតមែនតែថ្មីៗនេះឮថាលោក សុះ ម៉ាច បានបើកមុខរបរថ្មីលើទឹកដីភ្នំរាបដើម្បីតបតា មតម្រូវការអ្នកគាំទ្រដែ លស្រលាញ់និងចូលចិត្តរូបលោក។អាជីពថ្មីនេះគឺការបើកភោជនីយដ្ឋាននៅទីនោះតែម្តង។ លោក សុះ ...

រថយន្ត lexus បើកបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លា-ប់ រួចបើករត់បាត់

រថយន្ត lexus បើកបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លា-ប់ រួចបើករត់បាត់

ភ្នំពេញ: បុរសម្នាក់បានស្លា-ប់បា-ត់បង់ជីវិ-តនៅក្រោមតំណក់កំភ្លៀងនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូសុខៗស្រាប់តែរថយន្ត lexus មិនចាំស្លាកលេខម៉ូតូមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលទៅនិងថ្នល់ ពេញទំហឹង កាលពីវេលាម៉ោង ១០និង១៥ នាទីយប់ថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១ នៅចំណុចមុខ សាលាអន្តរជាតិប៊ែលធី តាមបណ្ដោយផ្លូវ ២០២១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ មុឹង សុគន ភេទប្រុសអាយុ៣៣ ...

បុរសម្នាក់ជិះម៉ូតូបុករថយន្តបេីកឆ្លងផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗ

បុរសម្នាក់ជិះម៉ូតូបុករថយន្តបេីកឆ្លងផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈជិះម៉ូតូទាំងមេឃកំពុងធ្លាក់ភ្លៀងជ្រុលបុករថយន្តបេីកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះប៉ែន ចាន់កាឌីន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតូយូតាឡង់គ្រីស័រប្រាដូ ...

បុរសម្នាក់បេីកកង់បីឥណ្ឌាមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ ដោយមិនដឹងមូលហេតុ

បុរសម្នាក់បេីកកង់បីឥណ្ឌាមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ ដោយមិនដឹងមូលហេតុ

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីកេីតឡេីងក៏បានដាច់ចិត្តបេីកកង់បីឥណ្ឌាមកលោតទឹកពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ តូច លីដា ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបបរត់PassApp ស្នាក់ម្ដុំផ្សារតូច ...

បង្រ្កាបជនសង្ស័យ០៥នាក់​ ករណីរក្សារទុក និងផ្តល់ទីតាំង​ប្រើប្រាស់នូវសារធាតុញៀន

បង្រ្កាបជនសង្ស័យ០៥នាក់​ ករណីរក្សារទុក និងផ្តល់ទីតាំង​ប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០ទៀបភ្លឺ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់​ ករណីរក្សារទុក និងផ្តល់ទីតាំង​ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន​ នៅត្រង់ចំណុចផ្ទះលេខ៩៣B ក្រុម៣៣ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ ។ ១. ឈ្មោះ​ ...

ប្រពន្ធសុំលែងបាន០៦ថ្ងៃប្តីតូចចិត្ត ជិះកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា

ប្រពន្ធសុំលែងបាន០៦ថ្ងៃប្តីតូចចិត្ត ជិះកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា

ភ្នំពេញ: បុរសអ្នករត់ម៉ូតូកង់បីម្នាក់ ខូចចិត្តមកលោតទឹកសម្លាប់ខ្លួន បន្ទាប់ពីប្រពន្ធសុំលែងជាច្រើនដង ខ្លួនក៏ព្រមលែង លុះលែងបាន៦ថ្ងៃ សុំត្រូវគ្នាវិញ តែប្រពន្ធមិនព្រមក៏សម្រេចចិត្តធ្វើបែបនេះតែម្តង ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ចំណុចលើស្ពាន ជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ...

ក្រុមតាលីបង់ចង្អុលមុខអាមេរិកថា មិនត្រូវវាយប្រហារដោយយន្តហោះដ្រូនតាមអំពើចិត្តបណ្តាលឲ្យស្លាប់ជនស៊ីវិលនោះទេ !

ក្រុមតាលីបង់ចង្អុលមុខអាមេរិកថា មិនត្រូវវាយប្រហារដោយយន្តហោះដ្រូនតាមអំពើចិត្តបណ្តាលឲ្យស្លាប់ជនស៊ីវិលនោះទេ !

កាប៊ុល៖ ក្រុមតាលីបង់បានថ្កោលទោសចំពោះ ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន ដោយនិយាយថា វាជាអំពើខុសច្បាប់ក្នុងការធ្វើសកម្មភាពវាយប្រហារតាមអំពើចិត្ត នៅក្នុងប្រទេសដទៃទៀត ។ នេះបើយោងតាមអ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) ដែលចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែសីហា ...

អាមេរិករងឥទ្ធិពលព្យុះហឺរីខិនអាយដាខ្លាំងរហូតបណ្តាលឲ្យមនុស្សជាង១លាននាក់គ្មានអគ្គិសនីប្រើប្រាស់ !

អាមេរិករងឥទ្ធិពលព្យុះហឺរីខិនអាយដាខ្លាំងរហូតបណ្តាលឲ្យមនុស្សជាង១លាននាក់គ្មានអគ្គិសនីប្រើប្រាស់ !

អាមេរិក៖​​​នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះសារព័ត៌មាន CNN បានចេញផ្សាយថា ព្យុះហឺរីខិន អាយដា (Ida) ដែលជាព្យុះហឺរីខិនកម្រិតទី ៤ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា (ពេលវេលានៅសហរដ្ឋអាមេរិក) បានបក់បោកចូលមកដល់រដ្ឋ ល្វីស្យាណា (Louisiana) សហរដ្ឋអាមេរិក ដោយបានបង្កឲ្យមនុស្សម្នាក់ស្លាប់ និងជាង១លាននាក់ទៀតគ្មានអគ្គិសនីប្រើប្រាស់ ...

កាន់តែស្រណោះ! ក្រុមគ្រូពេទ្យជាមុខជាច្រើនរូបបង្ហោះសារសោកស្ដាយ រៀបរាប់ពីអត្តចរិតដ៏ល្អរបស់អ្នកគ្រូពេទ្យ ត្រូវកូវីដឆក់ជីវិត

អ្នកគ្រូពេទ្យជួរមុខកម្ពុជាមួយរូបបានទទួលមរណភាព ដោយសារតែជំងឺកូវីដ-១៩ បានធ្វើឱ្យមហាជនសោកសង្រេងជាពន់ពេក ក្រោយអ្នកគ្រូពេទ្យវ័យក្មេងរូបនេះ បានទទួលមរណភាពក្នុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់ពាន់នាក់ ។ កាន់តែស្រណោះ ក្រោយអ្នកគ្រូពេទ្យមួយរូប ដែលមានឈ្មោះថា អ៉ឹម ស្រីនិ បានទទួលមរណភាព ក្រុមគ្រូពេទ្យជួរមុខកម្ពុជាជាច្រើនរូបបានសម្ដែងក្ដីសោកស្ដាយរកអ្វីប្រៀបមិនបាន ។ ក្នុងនោះ លោកជំទាវ ពេជ ចន្ទមុនី ដែលជាថ្នាក់ដឹកនាំក្រុមគ្រូពេទ្យជួរមុខបានបង្ហាញក្ដីសោកស្ដាយ ...

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចទូរដែក នៅកាស៊ីណូ ដែលមានលុយជាង ១១ម៉ឺនដុល្លារ

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចទូរដែក នៅកាស៊ីណូ ដែលមានលុយជាង ១១ម៉ឺនដុល្លារ

ព្រះសីហនុ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបាន នៅថ្ងៃទី២៩ ខែសីហា ក្រោយមានពាក្យបណ្តឹងពីករណីលួចទូរដែក ដែលមានលុយជាង ១១ម៉ឺនដុល្លារ។ យោងតាមរបាយការណ៍ពីនគរបាល បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣០នាទី មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថា ...

Page 2 of 25 1 2 3 25

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.