Month: August 2021

អាសូរណាស់ពីរនាក់ម្តាយកូនរងគ្រោះផ្ទួនៗ ចាញ់បោកគេមកពីថៃហើយ រត់ធ្លាក់ប្រឡាយបាក់ជើងថែមទៀត !

អាសូរណាស់ពីរនាក់ម្តាយកូនរងគ្រោះផ្ទួនៗ ចាញ់បោកគេមកពីថៃហើយ រត់ធ្លាក់ប្រឡាយបាក់ជើងថែមទៀត !

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់រួមជាមួយនឹងកូនរបស់ខ្លួនម្នាក់ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និង អាណិតអាសូរជាខ្លាំងបន្ទាប់ពីបានឃើញនៅក្នុងបណ្តាញសង្គមហ្វេសបុកដែលចាញ់បោកគេមកពី ប្រទេសថៃយកមកទុកចោលនៅចំការមីនក្នុងទឹកដីកម្ពុជាវិញហើយបានធ្លាក់ប្រឡាយបាក់ជើង ថែមទៀត នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមហ្វេសប៊ុករបស់ឧត្តមសេនីទោ ខេង រ៉ា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដែលបាន បង្ហោះរូបស្ត្រីរងគ្រោះ ខាងលើ ។ ...

ក្រោយធ្លាក់ចូលក្នុងវិបត្តិវឹកវរទីបំផុតមេបញ្ជាការកងទ័ពលោក Min Aung Hlaing ប្រកាសឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ាហើយ !

ក្រោយធ្លាក់ចូលក្នុងវិបត្តិវឹកវរទីបំផុតមេបញ្ជាការកងទ័ពលោក Min Aung Hlaing ប្រកាសឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ាហើយ !

ម៉ីយ៉ាន់ម៉ា៖ បន្ទាប់ពីស្ថានភាបនយោបាយនៅមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងសភាពវឹកវរអស់រយៈពេលជាច្រើនខែកន្លងមកនេះ នៅពេលនេះប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជាមេបញ្ជាការកងកងទ័ពលោក Min Aung Hlaing ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីបង្កើតរដ្ឋាភិបាលថ្មីបណ្តោះអាសន្នក្នុងរយៈពេល២ឆ្នាំ ដើម្បីត្រៀមរៀបចំបោះឆ្នោតសារជាថ្មី ។ ក្រុមយោធាបានឡើងកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។ ដោយឡែកអតីតមេដឹកនាំស៊ីវិល ដែលរួមមានទាំងប្រធានគណៈរដ្ឋមន្រ្តី លោកស្រី អ៊ុង សានស៊ូជី ...

សូមប្រយ័ត្ននឹងបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់ ! ចាប់ពីថ្ងៃស្អែកកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ក្នុងរយៈពេលប្រមាណ១សប្តាហ៍ !

សូមប្រយ័ត្ននឹងបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់ ! ចាប់ពីថ្ងៃស្អែកកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ក្នុងរយៈពេលប្រមាណ១សប្តាហ៍ !

ភ្នំពេញ៖ ពីស្ថានភាពធាតុអាកាសនៅកម្ពុជាក្នុងរយៈពេលនេះភ្លៀងអាចនឹងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៤ ដល់ ១០ ខែសីហា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ។ ក្រសួងធនធានទឹកបានជម្រាបឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជាទាំងនេះបង្កឡើងដោយឥទ្ធិពលខ្សោយពីជ្រលងនៃប្រពន្ធសម្ពាធទាប ITCZ ...

រស់ស្អាតណាស់ ម្ចាស់មកុដ Miss Wisdom ឆ្នាំ២០២១

រស់ស្អាតណាស់ ម្ចាស់មកុដ Miss Wisdom ឆ្នាំ២០២១

បន្ទាប់ពីបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ កម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃ ឬ Miss Wisdom 2021 បានរកឃើញម្ចាស់មកុដជាផ្លូវការហើយ ដោយកញ្ញាឯកមកពីខេត្តបាត់ដំបងជាអ្នកគ្រងមកុដដ៏អស្ចារ្យនេះ។ នាងក៏នឹងក្លាយជាតំណាងរបស់កម្ពុជា ទៅប្រកួតនៅក្នុងប្រទេសវៀតណាមនាពេលខាងមុខផងដែរ។ កញ្ញាឯក ដែលទទួលបានចំណាត់ថ្នាក់លេខ១ ឬ ជាម្ចាស់មកុដនេះ គឺកញ្ញា ហុក សារិតុលា អាយុ១៩ឆ្នាំ កម្ពស់១.៧០ និង ...

Page 25 of 25 1 24 25

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.