ភ្នំពេញ៖ ពីស្ថានភាពធាតុអាកាសនៅកម្ពុជាក្នុងរយៈពេលនេះភ្លៀងអាចនឹងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៤ ដល់ ១០ ខែសីហា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ។
ក្រសួងធនធានទឹកបានជម្រាបឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជាទាំងនេះបង្កឡើងដោយឥទ្ធិពលខ្សោយពីជ្រលងនៃប្រពន្ធសម្ពាធទាប ITCZ ដែលបានកើតឡើង និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសបៀតណាម រួមមជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។
ទន្ទឹមនឹងនេះក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋបង្កើនូវការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ និងអាកាសដែលអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕