ម៉ីយ៉ាន់ម៉ា៖ បន្ទាប់ពីស្ថានភាបនយោបាយនៅមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងសភាពវឹកវរអស់រយៈពេលជាច្រើនខែកន្លងមកនេះ នៅពេលនេះប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជាមេបញ្ជាការកងកងទ័ពលោក Min Aung Hlaing ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីបង្កើតរដ្ឋាភិបាលថ្មីបណ្តោះអាសន្នក្នុងរយៈពេល២ឆ្នាំ ដើម្បីត្រៀមរៀបចំបោះឆ្នោតសារជាថ្មី ។
ក្រុមយោធាបានឡើងកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។ ដោយឡែកអតីតមេដឹកនាំស៊ីវិល ដែលរួមមានទាំងប្រធានគណៈរដ្ឋមន្រ្តី លោកស្រី អ៊ុង សានស៊ូជី និងប្រធានាធិបតី លោក Win Myint ត្រូវបានចាប់ខ្លួន ខណៈដែលយោធាចោទគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ថាបានប្រព្រឹត្តអំពើបន្លឺអ្នកបោះឆ្នោត ។
បើទោះបីយ៉ាងណាក្តីចាប់តាំងពីវិបត្តនយោនៅម៉ីយ៉ាន់ម៉ាបានកើតឡើងគេសង្កេតឃើញប្រជាជនរាប់ម៉ឺននាក់ដែលរងផលប៉ះពាល់ពីព្រឹត្តិការណ៍នេះដោយក្នុងនោះប្រជាពលរដ្ឋជាច្រើននាក់បានស្លាប់ ចាប់ខ្លួន និងបង្ខំចិត្តចេញពីទីក្រុងគេចពីការប៉ះទង្គិចគ្នារវាងកងកម្លាំង និងក្រុមបាតុករ ដើម្បីរកកន្លែងសុវត្ថិភាព ។ ក្រៅពីនេះប្រជាជនជាច្រើននាក់ផ្សេងទៀតបានរត់ទៅសុំសិទ្ធជ្រកកោណនៅក្នុងទឹកដីថៃ ។ ទន្ទឹមនឹងនេះ ម៉ីយ៉ាន់ម៉ាក៏កំពុងជួបវិបត្តិជំងឺកូវីដ-១៩រលក់ទី៣ផងដែរ រួមនឹងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសនេះ ៕