បន្ទាយមានជ័យ៖ ស្ត្រីម្នាក់រួមជាមួយនឹងកូនរបស់ខ្លួនម្នាក់ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និង អាណិតអាសូរជាខ្លាំងបន្ទាប់ពីបានឃើញនៅក្នុងបណ្តាញសង្គមហ្វេសបុកដែលចាញ់បោកគេមកពី ប្រទេសថៃយកមកទុកចោលនៅចំការមីនក្នុងទឹកដីកម្ពុជាវិញហើយបានធ្លាក់ប្រឡាយបាក់ជើង ថែមទៀត នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមហ្វេសប៊ុករបស់ឧត្តមសេនីទោ ខេង រ៉ា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដែលបាន បង្ហោះរូបស្ត្រីរងគ្រោះ ខាងលើ ។
ក្នុងគណនីហ្វេសប៊ុករបស់ឧត្តមសេនីទោបានរៀបរាប់ថា«ពលករកម្ពុជា២នាក់(ម្ដាយនិងកូន)ចាញ់បោកគេនាំពីថៃមកខ្មែរ ហើយយកមកចោលក្នុងចំការម៉ីននៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ដោយម្ដាយរត់ធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំ ក្រោយពីធ្វើតេស ម្ដាយវិជ្ជមានកូវីដ-១៩។ ឥឡូវត្រូវបានខាងក្រុមសុខភិបាលស្រុកថ្មពួក ជួយសង្គោះកាលពីថ្ងៃទី០២ ខែសីហា (រូបថត Pich Deap )»។
ភ្លាមៗនោះបន្ទាប់ពីឃើញសានេះមហាជនជាច្រើនបាននាំគ្នាចូលខំម៉ិនបញ្ចេញមតិ ចំពោះហេតុការ សែនខ្លោចចិត្តនេះ ។ ក្នុងចំណោមអ្នកទាំងនោះគេសង្កេតឃើញគណនីហ្វេសប៊ុកមួយឈ្មោះ Namthoeung Neang «ព្រះអើយអាណិតណាស់ ព្រោះតែជីវភាព ។ ស្រុកទេសកំពុងវឹកវរដោយជំងឺបែបនេះហើយ សូមបងពិចារណាអោយបានវែងឆ្ងាយ។ ដឹងហើយថាដើម្បីក្រពះ ទាំងខ្ញុំ ទាំងបងប្អូនមិនខុសគ្នាទេ តែសូមបងប្អូនអត់ធ្មត់មួយរយ:សិនដើម្បីសុខសប្បាយទាំងអស់គ្នា» ៕