មេដឹកនាំកូរ៉េខាងជើង អះអាងថាខ្លួនមិនខា្លចនឹងការប្រឈមមុខដាក់គ្នាជាមួយអាមេរិកនោះទេ !
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បាននិយាយក្នុងកិច្ចប្រជុំក្រុមមេដឹកនាំជាន់ខ្ពស់នៅក្នុងទីក្រុងព្យុងយ៉ាងដែលបានចាប់ផ្តើមតាំងពីដើមសប្ដាហ៍នេះថា ប្រទេសរបស់លោកចាំបាច់ត្រូវត្រៀមទាំង «ការសន្ទនា និង ការប្រឈមមុខ» ជាមួយអាមេរិក ហើយជាពិសេសត្រូវត្រៀមខ្លួនឲ្យបានពេញលេញសម្រាប់ការប្រឈមមុខដាក់គ្នា។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ។ មេដឹកនាំកូរ៉េខាងជើងរូបនេះបានថ្លែងបន្តថា «ពួកគេចាំបាច់ត្រូវត្រៀមលក្ខណៈឲ្យបានពេញលេញសម្រាប់ការប្រឈមមុខដាក់គ្នាដើម្បីការពារសេចក្តីថ្លៃថ្នូររបស់កូរ៉េខាងជើង ...