ភ្នំពេញ៖ មានករណីដ៏ហួសចិត្តមួយបានកើតឡើងដោយមានបុរសម្នាក់បានឃើញនារីរូបស្រស់ម្នាក់ចាប់អារម្មណ៍និយាយគ្នាត្រូវទៅរួមមេត្រីក្នុងផ្ទះសំណាក់ស្រាប់តែដល់បន្ទប់ផ្ទះសំណាក់កើតរឿងដែលមិននឹកស្មាន គឺនារីរូបស្រស់នោះជាភេទទីបីសោះ ទើបបានបង្កជាម្លោះផ្អើលគេឯងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមាននជ័យ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើ បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរឆ្លងកាត់បណ្តោយផ្លូវវេងស្រេង ។ ខណៈពេលធ្វើដំណើរនោះ ស្រាប់តែប្រទះឃើញស្រីស្អាតមួយរូបដោយមិនដឹងថាជាភេទទី៣ទេរកស៊ីផ្លូវភេទបានតុបតែងកាយយ៉ាស្រស់កំពុងឈរហៅម៉ូយទៅដេកជាមួយ ។ គ្រាន់តែឃើញភ្លាមបុរសនោះចាប់អារម្មណ៍ភ្លែតបានឈប់ម៉ូតូ និយាយគ្នាត្រូវតម្លៃទើបពួកគេឌុបគ្នាចូលទៅផ្ទះសំណាក់ឡើងឋានសួគ៌ ។ ប៉ុន្តែពេលទៅដល់បន្ទប់គេងស្រាប់តែនារីរូបស្រស់នោះមានអីៗដូចគ្នា ធ្វើឲ្យភាគីខាងប្រុសភ្ញាក់ព្រឺតព្រឺក្បាលខ្ញាកស្រវេស្រវ៉ារកខោវិញរត់ស្ទុះចេញមកក្រៅ ។
លុះពេលចេញមកក្រៅភាគីខាងប្រុស បានទាមទារលុយពាក់កណ្តាលមកវិញ ព្រោះមិនបានធ្វើអ្វីផង ម្យ៉ាងដំបូងឡើយស្មានតែជាមនុស្សស្រី ព្រោះការស្លៀកពាក់ តែងខ្លួន និងការនិយាយគឺគិតថាស្រី ដឹងអីដល់ពេលចូលដល់ក្នុងបន្ទប់ទៅជាមនុស្សប្រុសដូចគ្នាអញ្ចឹងនោះ ។ ចំណែកភាគីខាងបុរសភេទទី៣ ពុំព្រមឲ្យវិញនោះឡើយ ជាហេតុធ្វើឲ្យមានការទាស់ទែងពាក្យសម្តីគ្នាមួយសន្ទុះធំនៅមុខផ្ទះសំណាកតែម្តង ។
ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុសម្របសម្រួលចំពោះករណីទំនាស់នេះរវាងភាគីទាំងពីរ ។ បន្ទាប់មកភាគីទាំងសងខាងបានសម្រេចចាកចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង ៕