ឯកឧត្តម ម៉ុក ម៉ារ៉េត អញ្ជើញថ្វាយបង្គំសួរសុខទុក្ខសម្តេចព្រះសង្ឃនាយកបណ្ឌិតនន្ទ ង៉ែត
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញសួរសុខទុក្ខ ព្រះអាពាធសម្តេចព្រះសុមេធាធិបតីគតិឧទ្ទេសបណ្ឌិតនន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក និងជាព្រះប្រធានក្រុមប្រឹក្សាភិបាល ម.វ.ព.ក.នៅកុដិសម្តេចស្ថិតក្នុងបរិវេណវត្តបុទុមវតី រាធានីភ្នំពេញ ។ សម្តេចព្រះសង្ឃនាយកបណ្ឌិតនន្ទ ង៉ែត មានព្រះជន្ម៩៧ព្រះវស្សា ដោយសម្តេចបានយាងនិមន្តទៅសម្រាកព្យាបាលព្រះរោគាពាធអស់រយៈពេល៤ថ្ងៃកាលពីពេលកន្លងទៅថ្មីៗនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ...