ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញសួរសុខទុក្ខ ព្រះអាពាធសម្តេចព្រះសុមេធាធិបតីគតិឧទ្ទេសបណ្ឌិតនន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក និងជាព្រះប្រធានក្រុមប្រឹក្សាភិបាល ម.វ.ព.ក.នៅកុដិសម្តេចស្ថិតក្នុងបរិវេណវត្តបុទុមវតី រាធានីភ្នំពេញ ។
សម្តេចព្រះសង្ឃនាយកបណ្ឌិតនន្ទ ង៉ែត មានព្រះជន្ម៩៧ព្រះវស្សា ដោយសម្តេចបានយាងនិមន្តទៅសម្រាកព្យាបាលព្រះរោគាពាធអស់រយៈពេល៤ថ្ងៃកាលពីពេលកន្លងទៅថ្មីៗនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ បន្ទាប់ពីបានធូរស្រាលព្រះរោគាពាធបន្តិចបានយាង និមន្តត្រឡប់មកសម្រាកព្យាបាលបន្តក្នុងមហាកុដ្ឋរបស់សម្តេចផ្ទាល់ដែលមានសម្តេចព្រះពុទ្ឋជយ័មុនីឃឹមសន ព្រះមេគណរាជធានីភ្នំពេញជាព្រះអនុប្រធានក្រុមប្រឹក្សាភិបាលម.វ.ព.ក.បានគង់ប្រចាំថែព្រះសុខភាពសម្តេចរួមជាមួយពេទ្យប្រចាំការ ។
ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត បានបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ព្រមទាំងវត្ថុសក្តិ័សិទ្ឋិក្នុងលោកជួយតាមថែរក្សាបីបាច់ព្រះសុខភាពសម្តេចទទួលបានព្រះសុខភាពល្អប្រសើរនិងមានព្រះជន្មជាងរយព្រះវស្សាដឹកនាំវិសយ័ព្រះពុទ្ឋសាសនាបានចំរុងចំរើនតរៀងទៅ ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានប្រគនបច្ចយ័៣០០$ សម្រាប់ជួយសម្រួលដល់ការព្យាលបានព្រះរោគាពាធរបស់សម្តេច ៕