កម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បាញ់គ្រាប់ពិតលើបាតុករ បាត់បង់ជីវិតជិត២០នាក់
បរទេស៖ ក្រោយពេលបំផ្ទុះអាវុធ បាញ់គ្រាប់ពិតទៅលើហ្វូងបាតុករ នៅទីក្រុង Yangon កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ដាលឲ្យមនុស្សជិត២០នាក់បាត់បង់ជីវិតនោះមក សកម្មភាពបង្រ្កាបបាតុកម្មប្រកបដោយអំពើហិង្សានេះរឹតតែរុញច្រានស្ថានការណ៍នេះឲ្យកាន់តែវឹកវរបន្ថែមទៀត។ អង្គការសហប្រជាជាតិ បានប្រកាសឲ្យដឹងថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) កាលពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនាឆ្នាំ២០២១ កងកម្លាំងប្រដាប់អាវុធភូមា ...