មនុស្សគ្រប់រូបត្រូវតែមានក្តី ស្រម៉ៃ អោយខ្លួនឯង ដើម្បីឈោងចាប់ក្តីស្រម៉ៃនោះ អោយបានតាមគោលដៅ។ ការកំណត់យក ក្តីស្រម៉ៃបែបនេះហើយ រុញអោយចិត្តយើងប្រឹងប្រែង មានភាពអំណត់។ ប្រសិនបើយើងធ្វើ បានតាមគោលដៅនោះយើងពិតជា មានមោទនភាពបំផុត។ នេះជាមតិយល់ឃើញ អំពី ស្ថាបនិកគ្រួសារកក់ក្តៅដែល បានកសាងភាពលេចធ្លោក្នុង ជំនួញបានយ៉ាងជោគជ័យ។
លោកឧកញ៉ា អ៊ុច សម្បត្តិ បានបង្ហោះ នូវសាជាច្រើនពាក្យ ដែលអាចជាគតិ អោយមហាជន វិភាគបាន លោក លើកឡើងថា « មនុស្សមានសមត្ថភាពខ្លាំងក្លា មានប្រាជ្ញាឈ្លាសវៃដោយសារតែមានសុបិនមួយពិតប្រាកដ ពួកគេបាន និមិត្តសុបិនរបស់ពួកគេក្លាយជាការពិតនៅនឹងមុខគេរួចទៅហើយ ។
គ្រប់ការ គិត ដេក ដើរ ឈរ អង្គុយ និយាយ តែពីសុបិន ដែលធ្វើអោយមនុស្សជុំវិញខ្លួនគេ យល់ច្រលំថាគេឆ្កួតក៏ថាបាន ។
នៅពេលអ្នកអាចបង្កើតសុបិនបានហើយ អ្នកអាចគិតថា អ្នកមិនអាចទៅរួច ខ្វះសមត្ថភាព ខ្វះដើមទុន ខ្វះទំនាក់ទំនង ខ្វះអ្នកបង្ហាញផ្លូវ ខ្វះផែនការអាជីវកម្ម ខ្វះជំនឿចិត្តជាដើម ។
តែអ្នកចងចាំថា សុបិនពិតប្រាកថនឹងជំរុញអោយយើងកសាងសមត្ថភាពដ៏អស្ចារ្យ កសាងទំនាក់ទំនងដ៏ធំ ក៏សាងភាពក្លាហានមហិមា ក៏សាងដើមទុនពាន់លាន់ដុល្លា ក៏សាងផែនការអាជីវកម្មដ៏អស្ចារ្យ ហើយហ៊ានអនុវត្តន៍ដោយមិនខ្លាចនឿហត់ ហ៊ានដាក់ជីវិតដើម្បីសម្រេចសុបិននោះអោយខានតែបាន ។
សូមកុំពន្យាពេលអោយសោះ បើសិនជាបងប្អូនមានសុបិនច្បាស់លាស់ហើយ» ។
មួយរយៈចុងក្រោយនេះ លោកឧកញ៉ា និងភរិយា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម។ លោកមិនត្រឹមខ្លាំងលើជំនួញ អន ឡាញនោះទេ តែក៏មានប្រវត្តិជីវិតតស៊ូ យ៉ាងអស្ចារ្យ មុនមានបានមកដល់សព្វថ្ងៃនេះ។