ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំពិធីប្រគល់ និងទទួល គ្រឿងឧបភោគ-បរិភោគ ក្រោមអធិបតីភាព លោកស្រី ស៊ិន រតនា តំណាងដ៏ខ្ពង់ខ្ពស់ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង លោកជំទាវឧកញ៉ា ហេមចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានឧបត្ថម្ភទឹកសុទ្ធចំនួន៥០កេស តំណាងលោកស្រីចាវ ថាវី ទីប្រឹក្សាផ្ទាល់ លោកជំទាវឧកញ៉ា នៅព្រឹកថ្ងៃច័ន្ទ ៣ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាយវិការដ៏ល្អប្រពៃ។ មុននឹងបញ្ចប់ លោកអភិបាល សូមជូនពរជ័យដល់លោកជំទាវឧកញ៉ា ដែលមានទឹកចិត្តជួយឧបត្ថម្ភដល់ខណ្ឌបឹងកេងកង សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕