អាជ្ញាធរមិកស៊ីកូ ចាប់ខ្លួនមេឈ្មួញគ្រឿងញៀនម្នាក់ ព្រមទាំងចោទប្រកាន់ពីបទសំលាប់និស្សិត ៤៣ នាក់ កាលពីឆ្នាំ ២០១៤
មិកសុីកូ៖តាមការចេញផ្សាយសារព័ត៌មាន CNA ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២០ ប្រភពពីមន្រ្តីរដ្ឋាភិបាលបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃច័ន្ទទី ២៩ ខែមិថុនានេះថា ប្រទេសម៉ិចស៊ិកូបានចាប់ខ្លួនបុរសម្នាក់ដែលជាប់ទាក់ទងនឹងការសម្លាប់រង្គាលនិស្សិត ៤៣ នាក់ ដែលបានបាត់ខ្លួនកាលពីឆ្នាំ ២០១៤ នៅក្នុងរដ្ឋ Guerrero ។ ការបាត់ខ្លួនរបស់និស្សិតទាំងនោះបានក្លាយជានិមិត្តរូបនៃអំពើហិង្សាដ៏គួរឱ្យរន្ធត់ដែលកំពុងធ្វើឱ្យប្រទេសនេះក៏ដូចជាមនុស្សជាច្រើនបានអះអាងថាមានទំនាក់ទំនងមិនច្បាស់រវាងក្រុមឈ្មួញជួញដូរគ្រឿងញៀននិងមន្រ្តីពុករលួយ។ ...