ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០រដ្ឋបាលខណ្ឌចំការមន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ឆ្នាំ២០២០ សង្កាត់ទួលទំពូងទី១ សង្កាត់ទួលទំពូងទី២។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ឯកឧត្តម ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ងួន សុភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តមជាក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ទួលទំពូងទី១ និងទួលទំពូងទី២។
ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ តំណាងព្រះចៅអធិការវត្តទួលទំពូង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោក-លោកស្រីក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលសង្កាត់ ស្មៀន មេភូមិ ប្រជាពលរដ្ឋសង្កាត់ទួលទំពូងទី១ និងទួលទំពូងទី២ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួនចំនួន១៣៣នាក់ ស្រី៣០នាក់)។
ក្នុងវេទិកានោះផងដែរ បងប្អូនប្រជាពលរដ្ឋ បានលើកជាសំណូមពរ និងមតិយោបល់ បានចំនួន ១៥សំណួរ ក្នុងនោះ៖សំនួរផ្ទាល់មាត់០៧សំនួរ និងសំនួរសរសេរ ០៨សំនួរ ហើយសំនួរ សំណូមពរ មតិយោបល់ រដ្ឋបាលខណ្ឌចំការមន បានទទួលយកមកដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីជាធាតុចូលសម្រាប់រដ្ឋបាលខណ្ឌយកទៅបម្រេី និងបន្តអភិវឌ្ឍន៍វិស័យផ្សេងៗក្នុងខណ្ឌចំការមន ឲ្យកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នានោះផងដែរ លោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានលេីកឡេីងថា “ទុកកង្វល់របស់ប្រជាពលរដ្ឋ ក៏ជាទុកកង្វល់របស់ថ្នាក់ដឹកនាំទាំងអស់ នៃរដ្ឋបាលខណ្ឌចំការមន”។