មិកសុីកូ៖តាមការចេញផ្សាយសារព័ត៌មាន CNA ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២០ ប្រភពពីមន្រ្តីរដ្ឋាភិបាលបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃច័ន្ទទី ២៩ ខែមិថុនានេះថា ប្រទេសម៉ិចស៊ិកូបានចាប់ខ្លួនបុរសម្នាក់ដែលជាប់ទាក់ទងនឹងការសម្លាប់រង្គាលនិស្សិត ៤៣ នាក់ ដែលបានបាត់ខ្លួនកាលពីឆ្នាំ ២០១៤ នៅក្នុងរដ្ឋ Guerrero ។ ការបាត់ខ្លួនរបស់និស្សិតទាំងនោះបានក្លាយជានិមិត្តរូបនៃអំពើហិង្សាដ៏គួរឱ្យរន្ធត់ដែលកំពុងធ្វើឱ្យប្រទេសនេះក៏ដូចជាមនុស្សជាច្រើនបានអះអាងថាមានទំនាក់ទំនងមិនច្បាស់រវាងក្រុមឈ្មួញជួញដូរគ្រឿងញៀននិងមន្រ្តីពុករលួយ។ មន្ត្រីរដ្ឋាភិបាលសហព័ន្ធមួយរូបដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាលោក Angel Casarrubias ត្រូវបានឃុំខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុននៅក្នុងរដ្ឋម៉ិកស៊ិក។
តាមរយៈហេតុការណ៍នោះ ក្រុមនិស្សិតទាំងនោះបានបញ្ជារថយន្តក្រុងចំនួន ៥ គ្រឿងធ្វើដំណើរទៅធ្វើការតវ៉ានៅយប់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០១៤ ប៉ុន្តែត្រូវបានវាយប្រហារដោយប៉ូលីសក្រុងនៅក្នុងទីក្រុង Iguala រដ្ឋ Guerrero ។ ព្រះរាជអាជ្ញាបាននិយាយថាដំបូងមន្រ្តីបានប្រគល់សិក្ខាកាម គ្រូបង្រៀនចំនួន ៤៣ នាក់ដែលបានចាប់ខ្លួន ទៅឱ្យក្រុមអ្នកលក់គ្រឿងញៀននិងបានសម្លាប់ពួកគេព្រមទាំងដុតបំផ្លាញសាកសពរបស់ពួកគេបោះចោលនៅក្នុងទន្លេ។ ទោះយ៉ាងណាក៏ដោយអ្នកជំនាញឯករាជ្យមកពីគណៈកម្មការអន្តរអាមេរិកស្តីពីសិទ្ធិមនុស្សបានច្រានចោលការសន្និដ្ឋានរបស់រដ្ឋាភិបាល ហើយករណីដែលមិនទាន់អាចដោះស្រាយភ្លាមៗបានោះទេ។ អង្គការសិទ្ធិមនុស្សបានផ្តល់យោបល់ដល់សាច់ញាតិជនរងគ្រោះនៅលើបណ្តាញសង្គមធ្វីតធឺថាចង់អោយពួកគេចូលរួមស្រាយបំភ្លឺពាក់ព័ន្ធនិងការចាប់ខ្លួនរបស់គាត់។