ព័ត៌មានអន្តរជាតិ

3

ក្រុមហ៊ុន LG Energy Solution សហការជាមួយក្រុមហ៊ុន IBC ដើម្បីបង្កើតរោងចក្រផលិតថ្មរថយន្តអគ្គិសនី ដែលមានតម្លៃជាង១ពាន់លានដុល្លារ

អន្តរជាតិ៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូងគឺ LG បានសហការជាមួយក្រុមហ៊ុន IBC ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ក្នុងការបង្កើតរោងចក្រថ្មីមួយដើម្បីផលិតថ្មសាករថយន្តអគ្គិសនីជាមួយនឹងការចំណាយទុនរហូតដល់ទៅ១២ពាន់លានដុល្លារ ដែលមានសមត្ថភាពក្នុងការផលិតថាមពលអគ្គិសនីប្រមាណជា10 ជីហ្គាវ៉ាត់ម៉ោង។ ផ្អែកតាមការប្រកាសដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្មីៗនេះបានឲ្យដឹងថា គម្រោងនៃការបង្កើតរោងចក្រផលិតថ្មសាកសម្រាប់រថយន្តអគ្គិសនីខាងលើនេះគឺជាផ្នែកមួយនៃផែនការមេដែលមានតម្លៃ៩,៨ពាន់លានដុល្លារ និងត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន LG ជាមួយនឹងរដ្ឋាភិបាលឥណ្ឌូនេស៊ីតាំងតែពីឆ្នាំទៅដើម្បីធ្វើការវិនិយោគរួមគ្នា។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា រោងចក្រថ្មីមួយនេះនឹងលេចរូបរាងឡើងនៅក្នុងទីក្រុង Bekaski ស្ថិតនៅភាគខាងជើងជាប់ព្រំដែនជាមួយនឹងរដ្ឋធានី Jakarta ។...

Read more

និស្សិតម៉ុងហ្គោលី ចូលចិត្តសិក្សានៅសហរដ្ឋអាមេរិក

យុវជនម៉ុងហ្គោលីចង់សិក្សានៅសាកលវិទ្យាល័យអាមេរិកព្រោះវារួមបញ្ចូលទាំងសាកលវិទ្យាល័យចំនួន ៦ ក្នុងចំណោមសាកលវិទ្យាល័យទាំង ១០ នៅលើពិភពលោកលទ្ធភាពទទួលបានឱកាសល្អប្រសើរជាងមុនដើម្បីទទួលបានអាហារូបករណ៍ជាច្រើននៅទីនោះហើយប្រព័ន្ធចូលរៀននៅសាកលវិទ្យាល័យគឺជាកត្តាសំខាន់មួយដែលជះឥទ្ធិពល ។ ការជ្រើសរើសនិស្សិតនិងយុវជនដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក។ សាលាជម្មើសជំនួស Tomuujin នៅ Ulaanbaatar បណ្តុះបណ្តាលនិស្សិតឱ្យទៅសិក្សានៅសហរដ្ឋអាមេរិកនិង Ts ។ លោក Urnukhbayar នាយកបណ្តុះបណ្តាលនៅសាលា Tomuujin បានបញ្ជាក់ថាប្រសិនបើនិស្សិតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សាកលវិទ្យាល័យអាមេរិកណាមួយគាត់នឹងទទួលបានចំណេះដឹងជាមូលដ្ឋានដែលអាចជួយឱ្យគាត់អភិវឌ្ឍនិងជម្រុញការសិក្សានៅក្នុងសាកលវិទ្យាល័យទាំងនោះ។ ទន្ទឹមនឹងនេះដែរនិស្សិតបានចង្អុលបង្ហាញថាអត្ថប្រយោជន៍សំខាន់នៃការរៀនសូត្រនៅសហរដ្ឋអាមេរិកគឺថាបរិស្ថាននៅទីនោះអាចឱ្យពួកគេចាក់គ្រឹះសម្រាប់ចំណេះដឹងផ្ទាល់ខ្លួននិងបង្ហាញវាដល់អ្នកដទៃ។...

Read more

កន្ត្រក់ខ្សែកាបដាច់ធ្លាក់បាណ្តាលឲ្យ ស្លាប់ និងរបួសមនុស្សក្មេងចាស់ជាង១០នាក់ នៅអ៊ីតាលី

អ៊ីតាលី៖ រថយន្តខ្សែកាបមួយគ្រឿងបានធ្លាក់មកលើដីនៅលើភ្នំមួយកន្លែងនៅភាគខាងជើងប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យបានបណ្តាលឲ្យមនុស្សចំនួន ១៤នាក់ក្នុងនោះមានកូនក្មេងយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងកូនក្មេងម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ ។ បើតាមមន្ត្រីមូលដ្ឋាក្នុងតំបន់ខាងលើនេះបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលរថយន្តខ្សែកាបនេះកំពុងដឹកក្រុមទេសចរឡើងលើភ្នំមួយកន្លែងក្នុងតំបន់ ផាយដឺម៉ុន (Piedmont) ហើយក៏បានធ្លាក់ចុះមកក្រោមពីកម្ពស់ប្រហែល ២០ម៉ែត្រ និងបានរមៀលជាច្រើនជុំនៅលើជម្រាលភ្នំមុនពេលវាបោកខ្ទប់នឹងដើមឈើ ។ ភាគច្រើននៃជនរងគ្រោះបានស្លាប់នៅកន្លែងកើតហេតុ ដោយចំនួនអ្នកស្លាប់បានកើនឡើងនៅពេលក្រុមជួយសង្គ្រោះបានទៅដល់ទីតាំងនោះ និងរុករកជនរងគ្រោះនៅក្នុងរថយន្តខ្សែកាបដែលបាក់បែកនោះ ។ ប្រភពពីក្រុមមន្រ្តីខាងលើដដែលនេះបានបញ្ជាក់ថា ជនរងគ្រោះមួយចំនួនត្រូវបានប្រទះឃើញជាប់នៅខាងក្នុងរថយន្ត ហើយជនរងគ្រោះខ្លះទៀតបានខ្ទាតចូលទៅក្នុងព្រៃ...

Read more

យោធាមីយ៉ាន់ម៉ា ប៉ាញ់មួយប្រ៉ាវនៅព្រំដែនថៃ ធ្វើឲ្យពលរដ្ឋថៃភ័យបាស់សក់ !

មីយ៉ាន់ម៉ា៖ ស្ថានភាពនយោបាយនៅប្រទេសមីយ៉ាន ហាក់នៅតែកើនកំដៅដដែល ដែលកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ម្សិលម៉ិញនេះក្រុមយោធាមីយ៉ាន់ម៉ា បានបាញ់ទៅលើទឹកដីថៃយ៉ាងកម្រោល ធ្វើឲ្យប្រជាបលរដ្ឋថៃដែលរស់នៅតំនប់នោះ ភ័យស្លន់ស្លោ ព្រលឹងចុងសក់ រត់ចែកជើងគ្នាព្រាត ។ តំបន់ជាយដែនមីយ៉ានម៉ា-ថៃ ដែលក្រោមយោធាភូមាបានបាញ់បោះទៅនោះ ស្ថិតក្នុង តំបន់ មែ ហុង សុន (Mae...

Read more

ព្រះច័ន្ទឈាមយ៉ាងធំ នឹងបង្ហាញរូបរាងក្នុងបាតុភូតច័ន្ទគ្រាស ឆាប់ៗខាងមុខនេះ !

ព្រះច័ន្ទឈាមយ៉ាងធំ នឹងបង្ហាញរូបរាងក្នុងបាតុភូតច័ន្ទគ្រាស ឆាប់ៗខាងមុខនេះ !រូបសណ្ឋានរបស់ព្រះច័ន្ទឈាមយ៉ាងធំ ដែលត្រូវបានគេហៅថា Super Flower Moon នឹងបង្ហាញខ្លួនក្នុងបាតុភូតច័ន្ទគ្រាសនៅថ្ងៃទី២៥-២៦-២៧ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះទៅតាមតំបន់ និងប្រទេសនីមួយៗនៅលើពិភពលោក ។ បើតាមអង្គការពិភពលោក NASA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា បាតុភូតចន្ទគ្រាសនៅសប្តាហ៍ក្រោយនេះ នឹងឆ្លងកាត់ស្រមោលផែនដី ដែលជាហេតុបណ្តាលឲ្យវាមានសភាពងងឹត...

Read more

អ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ទទួលយកបទឈប់បាញ់ ក្រោយមសម្ពាធអន្តរជាតិ

ហ្គាហ្សា៖ បន្ទាប់ពីអន្តរជាតិដាក់សម្ពាធយ៉ាងខ្លាំងឱ្យភាគី ពាក់ព័ន្ធទាំងអស់បញ្ចប់ជម្លោះជាបន្ទាន់ ពេលនេះ អ៊ីស្រាអែល និងក្រុមហាម៉ាស់បានយល់ព្រមទទួលយកបទឈប់បាញ់ហើយក្រោយពីការបង្ហូឈាមជាមួយគ្នា ដោយខាងជនជាតិប៉ាឡេស្ទីនស្លាប់ជាង២រយនាក់ក្នុងតំបន់ហ្គាហ្សា និងខាងអ៊ីស្រាអ៊ែលស្លាប់ជាង១០នាក់ ។ នេះបើតាមសារព័ត៌មានReuters ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ។ ការិយាល័យលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថា គណៈរដ្ឋមន្ត្រីសន្តិសុខបានអនុម័តជាឯកច្ឆន្ទលើអនុសាសន៍ពីក្រុមមន្ត្រីសន្តិសុខដោយទទួលយកគំនិតផ្ដួចផ្ដើមរបស់អេហ្ស៊ីបសម្រាប់បទឈប់បាញ់...

Read more

មនុស្សរាប់រយនាក់ចេញតវ៉ានៅតាមដងផ្លូវ បង្ហាញការគាំទ្រពលរដ្ឋប៉ាឡេស្ទីន

ទុយនីស៊ី៖ អក្រុមអ្នកតវ៉ានៅតាមទីក្រុងជាច្រើនក្នុងពិភពអារ៉ាប់បានដើរក្បួន តាមដងផ្លូវ កាលពីថ្ងៃទី១៩ឧសភាម្សិលម៉ិញនេះ ដើម្បីបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន នៅពេលដែលភាពតានតឹងនៅតែបន្តកើនឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស (Hamas) នៅក្នុងតំបន់ហ្គាហ្សា (Gaza) ។ មនុស្សរាប់រយនាក់បានចេញមកធ្វើការតវ៉ានៅតាមដងផ្លូវក្នុងរដ្ឋធានីនៃប្រទេសទុយនីស៊ីដោយបានស្រែកពាក្យស្លោកនានាគាំទ្រពលរដ្ឋប៉ាឡេស្ទីន។ ជាមួយគ្នានេះដែរ ស្ត្រី និងកុមារបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ នៅក្នុងការតវ៉ាដែលរៀបចំឡើងដោយក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah) ដោយក្រុមកុមារបានគូររូបគំនូរដើម្បីគាំទ្រពលរដ្ឋប៉ាឡេស្ទីន។ នៅទីក្រុងតាហ្សី...

Read more

ក្រុមហ៊ុនវិនិយោគសាងសង់ផ្សារទំនើប Aeon Mall បានប្រកាសផ្អាកគម្រោងសាងសង់របស់ខ្លួននៅក្នុងរដ្ឋធានីយ៉ាំងហ្គោន នៃប្រទេសមីយ៉ាន់ម៉ា

អន្តរជាតិ៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនវិនិយោគលើការសាងសង់ផ្សារទំនើប ដ៏ល្បីរបស់ជប៉ុន Aeon Mall Co, បានប្រកាសផ្អាកគម្រោងសាងសង់របស់ខ្លួននៅក្នុងរដ្ឋធានីយ៉ាំងហ្គោន នៃប្រទេសមីយ៉ាន់ម៉ាហើយ។ តាមផែនការចាស់កន្លងមកក្រុមហ៊ុននេះនឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់របស់ខ្លួននៅរដូវក្តៅនេះ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ដែលនៅតែបន្តកើនឡើងដោយសារតែព្រឹត្តិការណ៍រដ្ឋប្រហារតាំងពីខែកុម្ភៈរហូតមកដល់បច្ចុប្បន្ននេះ ទើបធ្វើឲ្យមានការសម្រេចចិត្តសាជាថ្មី ហើយក្រុមហ៊ុនជប៉ុនដ៏ធំមួយនេះក៏បានអះអាងដែរថានៅមិនទាន់មានផែនការថ្មីណាមួយជាក់លាក់ពីការកំណត់ពេលវេលាសាងសង់ដែលត្រូវបានដាក់ចេញនៅឡើយ។ តាមគម្រោងដំបូង ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើប Aeon Mall ដែលសហការជាមួយនឹងក្រុមហ៊ុនអ្នកវិនិយោគដ៏ធំមួយក្នុងស្រុកបានត្រៀមផែនការរួចទៅហើយក្នុងការបើកដំណើរការនូវទីតាំងផ្សារលក់រាយដែលមានទំហំធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងឆ្នាំ2023ខាងមុខនេះ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះក្រុមហ៊ុននៅមិនទាន់បានធ្វើការពិចារណាក្នុងការលុបចោលគម្រោងតែម្តងនោះទេ...

Read more

នៅឆមាសទី2 ឆ្នាំនេះ ក្រុមហ៊ុន Samsung នឹងបង្កើតរោងចក្រផលិតបន្ទះឈីបតម្លៃ17 ពាន់លានដុល្លារថ្មីមួយនៅអាមេរិក

អន្តរជាតិ៖ តាមការគ្រោងទុកនៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung Electronic Co Ltd នឹងអាចចាប់ផ្តើមសាងសង់រោងចក្រផលិតបន្ទះឈីបដ៏ធំមួយរបស់ខ្លួនដែលមានតម្លៃរហូតដល់ប្រមាណ17ពាន់លានដុល្លារនៅក្នុងទឹកដីសហរដ្ឋអាមេរិកនានៅក្នុងអំឡុងឆមាសទី2 ឆ្នាំ2021 និងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ2024ខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់កាសែត Electronic Times បានឲ្យដឹងថា Samsung ក៏នឹងត្រៀមក្នុងការបំពាក់បច្ចេកវិទ្យាផលិតបន្ទះឈីបចុងក្រោយមួយរបស់ខ្លួនដែលអាចផលិតបន្ទះឈីបទំហំ 5 ណាណូម៉ែត្រ ហើយរោងចក្រនេះនឹងលេចរូបរាងឡើងនៅក្នុងទីក្រុង Austin...

Read more

លោក ចូ បៃដិន គាំទ្រឲ្យបិទបញ្ចប់ជម្លោះបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន

វ៉ាស៊ីនតោន៖ ក្រោយឃើញជម្លោះបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីនកាន់តែកើនកំដៅខ្លាំងពេលនេះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចេញមុខគាំទ្រឲ្យមានបទឈប់បាញ់មួយដើម្បីបិទបញ្ចប់ជម្លោះនិងរកដំណោះស្រាយសមរម្យមួយ ។ នេះបើតាមសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ។ បើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានថ្លែងបញ្ជាក់ថា «នៅកាលៈទេសៈបច្ចុប្បន្ន...

Read more
Page 33 of 77 1 32 33 34 77

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.