វ៉ាស៊ីនតោន៖ បើយោងតាមសារព័ត៌មាន Reuters បានដកស្រង់សេចក្តីប្រកាសរបស់អាមេរិកចេញ ផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានវិញ ត្រូវបានបញ្ចប់ទៅទាំងស្រុងហើយ ខណៈប្រតិបត្តិការជម្លៀសមនុស្ស ចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ត្រូវបានគេចាត់ទុកថា ជាភាពចលាចលខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ផ្លូវអាកាស នៅក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ ។ ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណលោកឧត្តមសេនីយ៍ ហ្វ្រេង ម៉ាកគែនហ្ស៊ី (Frank...
Read moreបាងកក៖ នៅក្នុងប្រទេសថៃរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៦៦៦នាក់ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ដែលបានចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៣៦២ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣០៤ករណីទៀត...
Read moreកាប៊ុល៖ ក្រុមតាលីបង់បានថ្កោលទោសចំពោះ ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន ដោយនិយាយថា វាជាអំពើខុសច្បាប់ក្នុងការធ្វើសកម្មភាពវាយប្រហារតាមអំពើចិត្ត នៅក្នុងប្រទេសដទៃទៀត ។ នេះបើយោងតាមអ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) ដែលចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែសីហា...
Read moreអាមេរិក៖នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះសារព័ត៌មាន CNN បានចេញផ្សាយថា ព្យុះហឺរីខិន អាយដា (Ida) ដែលជាព្យុះហឺរីខិនកម្រិតទី ៤ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា (ពេលវេលានៅសហរដ្ឋអាមេរិក) បានបក់បោកចូលមកដល់រដ្ឋ ល្វីស្យាណា (Louisiana) សហរដ្ឋអាមេរិក ដោយបានបង្កឲ្យមនុស្សម្នាក់ស្លាប់ និងជាង១លាននាក់ទៀតគ្មានអគ្គិសនីប្រើប្រាស់...
Read moreកាប៊ុល៖ ការវាយប្រហារបំផ្ទះគ្រាប់បែកអត្តឃាត នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ពេលនេះចំនួនអ្នកស្លាប់នៅក្នុងបានកើនដល់ ១៨២នាក់ហើយ ក្នុងនោះ ១៣នាក់គឺជាទាហានសហរដ្ឋអាមេរិក ។ នេះបើតាមសារព័ត៌មាន Independent ដែលបានចេញផ្សាយនៅទី២៨ ខែសីហា ឆ្នាំ២០២១ ។ ក្រោយពីហេតុការណ៍នេះបានកើតឡើងក្រុម ISIS នៅក្នុងប្រទេសអាហ្វហ្កានីស្ថានបានអះអាងថា ការវាយប្រហារនៅឯអាកាសយានដ្ឋានអន្តរជាតិ ហាមីដ...
Read moreវ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រកាសថា នឹងតាមប្រមាញ់ក្រុមដែលស្ថិតនៅពីក្រោយ ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលបានផ្តាច់ជីវិតកងទ័ពអាមេរិក ១៣នាក់ និង ១៨នាក់ទៀតរងរបួស ។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ។...
Read moreតាលីបង់៖ ក្រុមតាលីបង់ចង់ឲ្យជនបរទេសទាំងអស់ជម្លៀសចេញពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហា ដោយប្តេជ្ញាបដិសេធរាល់ផែនការណាមួយ សម្រាប់ការពន្យាពេលឲ្យហួសពីកាលកំណត់នេះទេ។ នេះបើយោងតាមអ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid ដែលបានដកស្រង់ផ្សាយដោយសារព័ត៌មាន BBC ។ លោក Zabihullah Mujahid បានថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីនៅថ្ងៃនេះ បានឆ្លើយតបទៅនឹងសំនួររបស់ BBC ថា តាលីបង់ចង់ឲ្យជនបរទេសទាំងអស់ត្រូវបានជម្លៀសចេញ...
Read moreពលរដ្ឋរាប់សិបពាន់នាក់ ក្នុងនោះមាន អ្នកទេសចរ ទៅបោះតង់ក្នុងព្រៃ ត្រូវជម្លៀសខ្លួនចេញពីតំបន់ Var ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង ដោយសារតែភ្លើងឆេះព្រៃ។ អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យ នៅថ្ងៃទី ១៧ខែសីហា បានឲ្យដឹងថា «មានពលរដ្ឋរាប់ពាន់នាក់ ត្រូវបង្ខំជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ បច្ចុប្បន្ន មិនមានអ្នកស្លាប់ឬរងរបួសនោះឡើយ ។ មានក្រុមពន្លត់អគ្គិភ័យ៧៥០នាក់ខិតខំទប់ស្កាត់ការឆ្លងរាលដាល ខណៈអណ្តាតភ្លើងឆាប់ឆេះកាន់តែខ្លាំង ។...
Read moreប៉េកាំង៖ លោក Kris Wu ដែលជាតារាចម្រៀង និងជាតារាសម្ដែងរបស់ចិន ពេលនេះត្រូវបានប៉ូលីសប៉េកាំងសម្រេចចាប់ខ្លួនហើយនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ ពីបទរំលោភបំពានផ្លូវភេទ និងការ គំរាមកំហែងទៅលើនារីជាច្រើននាក់ បន្ទាប់ពីប៉ូលិសបានឃាត់ខ្លួនអស់រយៈពេល២សប្តាហ៍កន្លងមក ។ មហាជននាំគ្នាភ្ញាក់ផ្អើលដែលធ្វើឲ្យកក្រើកខ្លាំងពេញពិភពសិល្បៈចិនបន្ទាប់ពីអ្នកលេងអ៊ីនធើណិតម្នាក់ឈ្មោះ Du Meizhu បានចោទថា លោក...
Read moreឆ្នេរសមុទ្រថៃភាគច្រើនដែលលាតសន្ធឹងជាង ៣១៥០ គីឡូម៉ែត្របានប្រឈមនឹងការបាក់ដីដោយសារមូលហេតុផ្សេងៗគ្នា។ ឆ្នេរសមុទ្រចន្ថបូរីគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានបញ្ហាសំណឹកឆ្នេរខ្សាច់ធ្ងន់ធ្ងរដោយសារឆ្នេរសមុទ្រមួយចំនួនរបស់វាបានស្រុតចុះដល់ជម្រៅ ១ គីឡូម៉ែត្រក្នុងរយៈពេល ១០ ឆ្នាំ។ ទោះបីជាអ្នកឯកទេសនិងអ្នករស់នៅតាមតំបន់ឆ្នេរជឿជាក់ថាគ្រោះធម្មជាតិដូចជារលកធំនិងខ្យល់មូសុងជាបុព្វហេតុចំបងនៃការបាក់ស្រុតក៏ដោយក៏ប៉ុន្តែលោកវេជ្ជបណ្ឌិតផនស្រីសុត្ថាណារុកអគ្គនាយករងនៃនាយកដ្ឋានធនធានសមុទ្រនិងឆ្នេរសមុទ្របានចង្អុលបង្ហាញថាមូលហេតុដែលពាក់ព័ន្ធច្រើនជាងគេគឺ របៀបដែលមនុស្សប្រើដីនិងធ្វើការផ្លាស់ប្តូរផ្ទៃរបស់វា។ ដូចជាការសាងសង់ស្រះបង្កងឬជីវិតសមុទ្រដែលអាចនាំឱ្យខ្សោយដល់ស្ថិរភាពដី។ លោកបានបន្ថែមថានាយកដ្ឋានធនធានសមុទ្រនិងឆ្នេរសមុទ្រកំពុងដំណើរការគម្រោងសាងសង់របងbambooស្សីដើម្បីកាត់បន្ថយសំណឹកនៅក្នុងព្រៃកោងកាង។យើងបានរស់នៅទីនេះហើយសមុទ្រនៅឆ្ងាយមិនជិតដូចពេលនេះទេ។ យើងបានរុះរើផ្ទះនេះពីរបីសប្តាហ៍មុនពីព្រោះយើងមិនអាចរស់នៅទីនេះទៀតទេ។ រលកនៅតែបន្តកើនឡើង។ នេះគឺជាស្រះដែលមានជម្រាលភ្នំដូចនេះ។ ហើយខាងក្រោមនេះគឺជាកម្រិតមួយទៀតនិងកម្រិតមួយទៀត។ វាមិនមែនជាភក់ដូចនេះទេ។ វាធ្លាប់ជាដីកខ្វក់ដែលយើងអាចដើរលើវាដើម្បីចាប់ត្រីនិងក្តាម។ ដើមឈើខ្លះដុះលើវា។ https://youtu.be/oqSvizoDxZw
Read moreទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com
081 31 3333
អាស័យដ្ឋាន៖ រាជធានីភ្នំពេញ
Copyright © 2020 Pich News , All right reserved.
© 2020 pichnews.com