ប្រជាពលរដ្ឋកំពុងទទួលរងនូវស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន និងស្ថានភាពនៃការជាប់គាំងដោយសារតែការផ្ទុះឡើងនៃមេរោគ កូវីដ១៩ ខណៈដែលករណីឆ្លងជាង ៤.០០០ ករណី ត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ និងជាង ២០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃនៅស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24 ។ ដើម្បីជួយសម្រួលដល់ការរអាក់រអួលផ្នែកហិរញ្ញវត្ថុ ដែលប្រជាពលរដ្ឋជួបប្រទះ នៅពេលសាច់ញាតិស្លាប់ បន្ថែមពីលើការកាត់បន្ថយការខូចខាតបរិស្ថានដែលបណ្តាលមកពីការកាប់ដើមឈើកំឡុងពេលផលិតមឈូសឈើ ក្រុមប្រឹក្សាក្រុង ដេហ៊ីវ៉ាឡា...
Read moreការលំបំបាត់ និងការកម្ទេចគ្រឿងញៀនគឺជាឆន្ទៈរបស់អាជ្ញាធរនៅប្រទេសស្រីលង្កា ដែលប្រទេសមួយនេះមានក្រុមជួញដូរគ្រឿងញៀន និងសារញៀនកូកាអ៊ីនចូលមកក្នុងប្រទេស និងជាចំណុចឆ្លងកាត់សម្រាប់ប្រតិបត្តិការលក់របស់ពួកគេ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនគ្រឿងញៀន ឆ្លងកាត់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត។ ជារើយៗអាជ្ញាធរតែងតែរឹបអូស កប៉ាល់ ដែលផ្ទុកសារធាតុគ្រឿងញៀន នៅឆ្នេរសមុទ្រភាគខាងត្បូងស្រីលង្កា ដោយថ្មីៗនេះមានមនុស្ស ៧ នាក់ត្រូវបានចាប់ខ្លួននៅលើកប៉ាល់ដែលត្រូវបានអាជ្ញាធរឹបអូសដែលមានផ្ទុក សារធាតុ ហេរ៉ូអ៊ីន ចំនួន ៣៣៦ គីឡូក្រាម ដែលមានតម្លៃប្រហែល...
Read moreបន្ទាប់ពីរលកនៃទឹកជំនន់ដែលបានវាយលុករាជធាធានី បាងកក ប្រទេសថៃ ដោយកម្ពស់ទឹកឡើងដល់មួយម៉ែត្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានបញ្ជាឱ្យដាក់ពង្រាយម៉ាស៊ីនបូមទឹក បង្ហូរចូលតាមប្រឡាយនៅក្នុង ទីក្រុងក៏ដូចជាការកំចាត់សំរាម និងស្មៅដើម្បីធ្វើឱ្យប្រព័ន្ធបង្ហូរទឹកក្នុងប្រឡាយប្រសើរឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24។ ទោះយ៉ាងណាអនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងធារាសាស្រ្តប្រទេសថៃ លោក ថាវសាក់...
Read moreវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយបានវាយប្រហារ អាហ្វហ្គានីស្ថាន បន្ទាប់ពីការានបិទធនាគារ ។ វិបត្តិដែលរដ្ឋាភិបាល តាលីបង់ មិនមានលទ្ធភាពក្នុងការទប់ទល់ នោះគឺការធ្លាក់ចុះរូបិយប័ណ្ណ អាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យតម្លៃទំនិញឡើងខ្ពស់ និងជួបវិបត្តិសេដ្ឋកិច្ចជាក់ស្តែង។ នេះបលយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24។ អ្នកវិភាគសេដ្ឋកិច្ច ក្នុងប្រទេសមួយនេះបានលើកឡើងថា បច្ចប្បន្ន អាហ្វហ្គានី មានស្ថានភាពក្រីក្រខ្លាំង ហើយប្រជាជនគ្មានការងារធ្វើ ឬប្រភពចំណូលនោះទេ...
Read moreពាណិជ្ជករប្រេងឥន្ធនៈ ក្នុងប្រទេស ម៉ុងហ្គោលី ដាក់កម្រិតលើការលក់ប្រេងឥន្ធនៈ AI-92 និង AI-95 ដោយផ្តល់ជូនតែអតិថិជន ឬអ្នកម៉ៅការដែលមានកាតក្រុមហ៊ុនរបស់ពួកគេតែប៉ុន្នោះ។ ការកង្វះប្រេងឥន្ធនៈនេះគឺ មានរយៈពេលពីរខែមកហើយ ចាប់ពីខែសីហាឆ្នាំ ២០២១ មកម៉្លេះ ។ អ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈមិនបានផ្គត់ផ្គង់ប្រេងឥន្ធនៈ អោយអ្នកបញ្ជាទិញតាមការគ្រោងទុកដោយសារតែការពន្យារពេលរបស់រោងចក្ររុស្ស៊ី។ ក្នុងនោះប្រេងឥន្ធនៈក៏ត្រូវបានបញ្ជាទិញពីរោងចក្រចិនផងដែរ ប៉ុន្តែការផ្គត់ផ្គង់ត្រូវបានពន្យារពេលយ៉ាងខ្លាំងដោយសារបទបញ្ជា និងច្បាប់ដឹកជញ្ជូនទំនិញតាមផ្លូវដែក។...
Read more(ប្រទេសស្រីលង្កា) អ្នកជំនាញនៅប្រទេសស្រីលង្កាបានបញ្ជាក់ថា ការផ្អាកដំណើរការអប់រំនៅក្នុងប្រទេសមួយនេះ បានជះឥទ្ធិពលអវិជ្ជមាន ខ្លាំង និងគ្រោះថ្នាក់បំផុតនៃវិស័យអប់រំក្នុងប្រទេសស្រីលង្កា ។លោកបានបន្ថែមថា ការជួបប្រទះក្នុងការបិទសាលារៀនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះមានបញ្ហាជាច្រើនក្នុងនោះក៏មានការធ្វើកូដកម្មរបស់សហជីពគ្រូបង្រៀនដើម្បីទាមទារប្រាក់ឈ្នួលសរុបរបស់ពួកគេផងដែរ ហេតុនេះហើយធ្វើអោយរងផលប៉ះពាល់ដល់ការអប់រំសិស្ស ដោយសារមានគ្រូបង្រៀនមួយចំនួនបានដកខ្លួនចេញពីការអប់រំសិស្សតាម អ៊ីនធឺណិត។ ទោះយ៉ាងណាក៏ដោយជាមួយនឹងការរីករាលដាលនៃមេរោគ កូវីដ១៩ វាមិនអាច ទាយទុកជាមុនបានទេថា សាលារៀនដែលបានបិទកន្លងទៅ នឹងបើកដំណើរការឡើងវិញ នៅពេលណានោះទេ។ ដោយអ្នកជំនាញទាំងនោះបានអោយដឹងថា កុមារដែលបានចូលសាលារៀនជាលើកដំបូងកាលពីឆ្នាំ...
Read moreការកើនឡើងនៃតម្លៃប្រេងពិភពលោកដល់កម្រិតខ្ពស់បំផុត ដោយសារតែការរីកតរាលដាលនៃមេរោគ Covid ១៩ បានជះផលប៉ះពាល់យ៉ាងខ្លាំងដល់មុខរបរ តាក់ស៊ីនៅម៉ុងហ្គោលី។ ថ្មីៗនេះការសិក្សាបានបង្ហាញថាការកើនឡើងនៃតម្លៃនឹងឆ្លុះបញ្ចាំងពីការងារ និងការផលិតនៅលើទីផ្សារដោយសារអាជ្ញាធរកំណត់ថ្លៃឈ្នួលតាក់ស៊ី ឬការដឹកជញ្ជូនមិនបាន ។ ហើយការដំឡើងថ្លៃពីរដងក្នុងមួយខែ នៃការដឹកជញ្ជូននឹងជះឥទ្ធិពលដល់សេដ្ឋកិច្ច ដោយកាត់បន្ថយអត្រានៃការទិញរបស់អ្នកប្រើប្រាស់ និងបង្កើនថ្លៃដើមដល់ការដឹកជញ្ជូន។ ពលរដ្ឋក្នុងប្រទេសមួយនេះបានបញ្ជាក់ថា ថ្លៃសាំងបានកើនឡើងនាពេលបច្ចប្បន្ន ក្នុងនោះបើតម្លៃប្រេងសាំងឡើងថ្លៃ ដូច្នេះ អ្វីគ្រប់យ៉ាងក៏ឡើងថ្លៃដូចគ្នាដែរ ជាពិសេសការដឹកជញ្ជូន។...
Read moreសេអ៊ូល៖ អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មានដល់២,៤៣៤នាក់ដោយបានបំបែកកំណត់ត្រាចាស់កាលពីខែមុន ខណៈដែលប្រទេសនេះកំពុងញាំញីដោយរលកឆ្លងដែលបានចាប់ផ្តើមកាលពីដើមខែកក្កដា។ អត្រាស្លាប់ដោយជំងឺកូវីដ-១៩និងករណីធ្ងន់ធ្ងរនៅតែមានកម្រិតទាបដោយសារមានការចាក់វ៉ាក់សាំងដែលផ្តល់អាទិភាពឲ្យមនុស្សវ័យចំណាស់ដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តន៍ទៅជាធ្ងន់ធ្ងរក្រោយឆ្លងជំងឺនេះ។ អាជ្ញាធរកូរ៉េខាងត្បូងបានណែនាំឲ្យអ្នកដែលត្រឡប់មកពីថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃក្នុងសប្តាហ៍នេះធ្វើតេស្តិ៍រកវីរុសកូវីដ-១៩បើទោះបីជាមានរោគសញ្ញាតិចតួចក៏ដោយ ជាពិសេសមុនពេលចូលធ្វើការវិញ។អនុរដ្ឋមន្រ្តីទទួលបន្ទុកគោលនយោបាយសុខភាពកូរ៉េខាងត្បូងលោក លី គីអ៊ីល (Lee Ki-il) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ-១៩អាចនឹងបន្តកើនឡើងហើយឈានដល់កម្រិតខ្ពស់បំផុតនៅសប្តាហ៍ក្រោយដោយសារពលរដ្ឋកាន់តែច្រើនបានធ្វើតេស្តិ៍ក្រោយថ្ងៃឈប់សម្រាក។ គួរបញ្ជាក់ថា បច្ចុប្បន្នកូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២៩៥,១៣២នាក់និងមានអ្នកបាត់បង់ជីវិតសរុបចំនួន២,៤៣៤នាក់៕
Read moreក្រុមប៉ូលិសថៃ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានចាប់អ្នកធ្វើវីដេអូរឿងកូនជ្រូក ដែលបង្ហោះសកម្មភាពអាសអាភាសរបស់ខ្លួន នៅលើវេបសាយ ដើម្បីបានលុយពីអ្នកដែលចូលមើល។ នេះផ្ទុយពីច្បាប់របស់ប្រទេសថៃ ដែលបានចែង។ អ្នកផលិតវីដេអូរឿងកូនជ្រូក ភេទស្រី មានអាយុ ១៩ឆ្នាំ ត្រូវបានគេស្គាល់នៅលើវេបសាយ OnlyFans និងបានដាក់ឈ្មោះថា Kainaoa ។ នាងបានបង្ហោះសកម្មភាពអាសអាភាសរបស់ខ្លួន...
Read moreប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដោយសារវិបត្តិស្បៀងអាហារដែលប្រទេសកំពុងឆ្លងកាត់ច្បាប់ចែងថាការផ្តាច់មុខស្ករអង្ករនិងផលិតផលម្ហូបអាហារជាមូលដ្ឋាននឹងត្រូវប្រឆាំង។ ដើម្បីពង្រឹងការអនុវត្តច្បាប់ទាំងនេះលោកប្រធានាធិបតីបានផ្តល់សិទ្ធិអំណាចខ្ពស់ដល់មន្រ្តីរដ្ឋក្នុងការរឹបអូសនិងរឹបអូសយកផលិតផលម្ហូបអាហារណាមួយដែលត្រូវបានគ្រប់គ្រងដោយឈ្មួញ។ មេដឹកនាំគណបក្សប្រឆាំងស្រីលង្កាលោកសាឈីតព្រីមដាសាជឿជាក់ថាវិបត្តិនេះកើតឡើងដោយសារតែគោលនយោបាយរបស់រដ្ឋាភិបាលទន់ខ្សោយនិងគ្មានប្រសិទ្ធភាពខណៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងជាអតីតទេសាភិបាលធនាគារកណ្តាលស្រីលង្កាលោក Ajith Navard Kapraral បានបដិសេធនិងពិពណ៌នាអំពីរឿងនេះ។ ដូចជាការចោទប្រកាន់មិនពិត។ ម្យ៉ាងវិញទៀតសមាជិកសភាស្រីលង្កាលោកម៉ានូសាណាណៃកាបានបញ្ជាក់ថាប្រទេសនេះបានជួបប្រទះការខ្វះខាតនូវទំនិញមូលដ្ឋានដូចជាស្ករទឹកដោះគោម្សៅនិងឧស្ម័នចម្អិនក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះដែលបង្ហាញថាវិបត្តិនេះត្រូវបានប្រឌិតឡើងដោយក្រុមឈ្មួញផ្តាច់មុខ។ នៃទំនិញទាំងនេះ។ https://youtu.be/dHi1LaJx1Uk
Read moreទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com
081 31 3333
អាស័យដ្ឋាន៖ រាជធានីភ្នំពេញ
Copyright © 2020 Pich News , All right reserved.
© 2020 pichnews.com