(ប្រទេសស្រីលង្កា) អ្នកជំនាញនៅប្រទេសស្រីលង្កាបានបញ្ជាក់ថា ការផ្អាកដំណើរការអប់រំនៅក្នុងប្រទេសមួយនេះ បានជះឥទ្ធិពលអវិជ្ជមាន ខ្លាំង និងគ្រោះថ្នាក់បំផុតនៃវិស័យអប់រំក្នុងប្រទេសស្រីលង្កា ។លោកបានបន្ថែមថា ការជួបប្រទះក្នុងការបិទសាលារៀនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះមានបញ្ហាជាច្រើនក្នុងនោះក៏មានការធ្វើកូដកម្មរបស់សហជីពគ្រូបង្រៀនដើម្បីទាមទារប្រាក់ឈ្នួលសរុបរបស់ពួកគេផងដែរ ហេតុនេះហើយធ្វើអោយរងផលប៉ះពាល់ដល់ការអប់រំសិស្ស ដោយសារមានគ្រូបង្រៀនមួយចំនួនបានដកខ្លួនចេញពីការអប់រំសិស្សតាម អ៊ីនធឺណិត។
ទោះយ៉ាងណាក៏ដោយជាមួយនឹងការរីករាលដាលនៃមេរោគ កូវីដ១៩ វាមិនអាច ទាយទុកជាមុនបានទេថា សាលារៀនដែលបានបិទកន្លងទៅ នឹងបើកដំណើរការឡើងវិញ នៅពេលណានោះទេ។ ដោយអ្នកជំនាញទាំងនោះបានអោយដឹងថា កុមារដែលបានចូលសាលារៀនជាលើកដំបូងកាលពីឆ្នាំ ២០២០ ពួកមិនទាន់អាចចូលរៀនថ្នាក់បឋមសិក្សាបាននោះទេ ដោយវាអាចជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈរបស់កុមារ ក៏ដូចជាការអប់រំនាពេលអនាគតរបស់ពួកគេ ដោយឡែកសិស្សនិស្សិតថ្នាក់ឧត្តមសិក្សាក៏ជួយប្រទះនឹងបញ្ហាដូចនេះដែរ៕