ប្រជាពលរដ្ឋកំពុងទទួលរងនូវស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន និងស្ថានភាពនៃការជាប់គាំងដោយសារតែការផ្ទុះឡើងនៃមេរោគ កូវីដ១៩ ខណៈដែលករណីឆ្លងជាង ៤.០០០ ករណី ត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ និងជាង ២០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃនៅស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24 ។
ដើម្បីជួយសម្រួលដល់ការរអាក់រអួលផ្នែកហិរញ្ញវត្ថុ ដែលប្រជាពលរដ្ឋជួបប្រទះ នៅពេលសាច់ញាតិស្លាប់ បន្ថែមពីលើការកាត់បន្ថយការខូចខាតបរិស្ថានដែលបណ្តាលមកពីការកាប់ដើមឈើកំឡុងពេលផលិតមឈូសឈើ ក្រុមប្រឹក្សាក្រុង ដេហ៊ីវ៉ាឡា ភ្នំឡាវីនៀ បានណែនាំអោយប្រើមឈូសដែលមានតម្លៃទាប និងមិនប៉ះពាល់ដល់បរិស្ថាន ដែលធ្វើពីក្រដាសកាតុង ដែលទទួលបានពី សំណល់កែច្នៃ។ ព្រីយ៉ានថា សាបាំងឌូ ប្រធានក្រុមប្រឹក្សាក្រុង ឌឹហ៊ី វ៉ាឡា និងក្រុងឡាវីនៀ បានបញ្ចាក់ថា
គំនិតផ្តួចផ្តើមផលិតមឈូសដែលមិនប៉ះពាល់ដល់បរិស្ថានមានតាំងពីយូរយារណាស់មកហើយ។ វាមានតម្លៃទាប និងអាចបន្ថយការចំណាយ ហើយក៏មិនចាំបាច់កាប់ដើមឈើ មកផលិតផងដែរ” ៕