ការលំបំបាត់ និងការកម្ទេចគ្រឿងញៀនគឺជាឆន្ទៈរបស់អាជ្ញាធរនៅប្រទេសស្រីលង្កា ដែលប្រទេសមួយនេះមានក្រុមជួញដូរគ្រឿងញៀន និងសារញៀនកូកាអ៊ីនចូលមកក្នុងប្រទេស និងជាចំណុចឆ្លងកាត់សម្រាប់ប្រតិបត្តិការលក់របស់ពួកគេ និងជាមជ្ឈមណ្ឌលដឹកជញ្ជូនគ្រឿងញៀន ឆ្លងកាត់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត។
ជារើយៗអាជ្ញាធរតែងតែរឹបអូស កប៉ាល់ ដែលផ្ទុកសារធាតុគ្រឿងញៀន នៅឆ្នេរសមុទ្រភាគខាងត្បូងស្រីលង្កា ដោយថ្មីៗនេះមានមនុស្ស ៧ នាក់ត្រូវបានចាប់ខ្លួននៅលើកប៉ាល់ដែលត្រូវបានអាជ្ញាធរឹបអូសដែលមានផ្ទុក សារធាតុ ហេរ៉ូអ៊ីន ចំនួន ៣៣៦ គីឡូក្រាម ដែលមានតម្លៃប្រហែល ៣,១ ពាន់លានរូពី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24 ។
អាជ្ញាធរស្រីលង្កាបានបញ្ជាក់ថាក្រុមអ្នករត់ពន្ធខុសច្បាប់ បានទាញយកផលប្រយោជន៍ពីទីតាំងភូមិសាស្ត្រនៃប្រទេសមួយនេះ ជាមជ្ឈមណ្ឌលឆ្លងកាត់សម្រាប់ ប្រតិបត្តិការដឹកជញ្ជូនគ្រឿងញៀន របស់ពួកគេទៅកាន់ប្រទេសដ៏ទៃទៀត ។
លេខាធិការការពារជាតិប្រទេសស្រីលង្កា លោកឧត្តមសេនីយ៍ កាម៉ាល់ ហ្គូនណារ៉ាត បាននិយាយថា
“យើងបានរឹបអូសយក នាវា ជាច្រើនដែលមានផ្ទុកគ្រឿងញៀន នៅភាគខាងជើងនៃកោះ ម៉ាល់ឌីវ។ ប្រត្តិបត្តការកម្ចាត់គ្រឿងញៀននេះមិនមែនជាលើកដំបូងរបស់យើងទេ ហើយក៏មិនមែនជាលើកចុងក្រោយរបស់យើងដែរ។
ប្រធានមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ស្រីលង្កា លោក រ៉ាវីគូ មូដេស បានលើកឡើងថា “បញ្ហាគ្រឿងញៀនគឺជាវិបត្តិចំបងមួយ ដែលប្រទេសស្រីលង្កាប្រឈមមុខនាពេលបច្ចុប្បន្ននេះ។ ពលរដ្ឋស្រីលង្កាមួយចំនួនបានរស់នៅជាមួយគ្រឿងគិតជារឿងធម្មតាទៅហើយ។ រដ្ឋាភិបាលគួតែយកការអប់រំ និងការលំបំបាត់គ្រឿងក្នុងប្រទេសមួយនេះជាគោលដៅចំបង៕