ការកើនឡើងនៃតម្លៃប្រេងពិភពលោកដល់កម្រិតខ្ពស់បំផុត ដោយសារតែការរីកតរាលដាលនៃមេរោគ Covid ១៩ បានជះផលប៉ះពាល់យ៉ាងខ្លាំងដល់មុខរបរ តាក់ស៊ីនៅម៉ុងហ្គោលី។
ថ្មីៗនេះការសិក្សាបានបង្ហាញថាការកើនឡើងនៃតម្លៃនឹងឆ្លុះបញ្ចាំងពីការងារ និងការផលិតនៅលើទីផ្សារដោយសារអាជ្ញាធរកំណត់ថ្លៃឈ្នួលតាក់ស៊ី ឬការដឹកជញ្ជូនមិនបាន ។ ហើយការដំឡើងថ្លៃពីរដងក្នុងមួយខែ នៃការដឹកជញ្ជូននឹងជះឥទ្ធិពលដល់សេដ្ឋកិច្ច ដោយកាត់បន្ថយអត្រានៃការទិញរបស់អ្នកប្រើប្រាស់ និងបង្កើនថ្លៃដើមដល់ការដឹកជញ្ជូន។
ពលរដ្ឋក្នុងប្រទេសមួយនេះបានបញ្ជាក់ថា ថ្លៃសាំងបានកើនឡើងនាពេលបច្ចប្បន្ន ក្នុងនោះបើតម្លៃប្រេងសាំងឡើងថ្លៃ ដូច្នេះ អ្វីគ្រប់យ៉ាងក៏ឡើងថ្លៃដូចគ្នាដែរ ជាពិសេសការដឹកជញ្ជូន។ ពលរដ្ឋដែលប្រកបរកបរតាក់ស៊ីបញ្ជាក់ថា បានមូលហេតុនៃការកើនឡើងនៃឧស្ម័ន(ហ្គាស)គឺដោយសារតែ សាំងឡើងថ្លៃ។ហើយតម្លៃដឹកជញ្ជូនក៏ថ្លៃតាមហ្នឹងដែរដោយក្នុងមួយខែអាចឡើងថ្លៃ២ទៅបីដង។