ព័ត៌មានទាន់ហេតុការណ៍

1

តុលការឃុំខ្លួនបុរសគម្រក់ចាប់កូនស្រីប្ដីដើម រំ.លោភ រួចថតទុកគំរាម

កណ្ដាល៖ ក្រោយពេលបែកធ្លាយរឿងអាស្រូវរបស់បុរសដ៏គម្រក់ជួជាតិម្នាក់ រៀបការជាមួយម្ដាយបង្កើតរបស់យុវតីរងគ្រោះ ហើយបង្អកស្រានាងរហូតដល់ស្រវឹងលែងដឹងខ្លួន ក៏ឆ្លៀតពេលលួចចូលទៅចាប់នាងរំលោភ នៅថ្ងៃមង្គលការរបស់ខ្លួនជាមួយនឹងម្ដាយបង្កើតរបស់នាង និងរំលោភជាបន្ដបន្ទាប់មកទៀត ប៉ុន្ដែអំពើដ៏លាមកនេះ ត្រូវដឹងដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួន ហើយនៅល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនឪពុកចុងចិត្តអប្រិយនោះ ដាក់ក្នុងពន្ធនាគាររង់ចាំបើកសវនាការ នាពេលក្រោយ។...

Read more

មេរដ្ឋប្រហារមីយ៉ាន់ម៉ាបញ្ជាឲ្យចល័តរថពាសដែក ត្រូវអង្គការសហប្រជាជាតិព្រមានខ្លាំងៗ

បរទេស៖ ក្រោយពេលមេដឹកនាំរដ្ឋប្រហារយោធា បញ្ជាឲ្យកងទ័ពចល័តរថពាសដែកចូលក្នុងទីក្រុងនានា នៅក្នុងប្រទេសមីយ៉ាន់ នាំឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមបាតុករ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នោះមក ប្រេសិតពិសេសរបស់អង្គការបានព្រមានអំពីការរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលរបស់ក្រុមរដ្ឋប្រហារយោធានេះ បានបង្ក្រាបទៅលើហ្វូងបាតុករ។ លោកស្រី Christine Schraner Burgener ប្រេសិតពិសេសអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១...

Read more

កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ សព លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ យុទ្ធជន កងការពារព្រំដែនលេខ ៥០៣

បន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់អោយ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជ អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជើញនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកា...

Read more

ប្រធានការិយាល័យមេធាវី ផាវវើរ ឡរ៍ កោតសរសើរ លើការដឹកនាំរបស់ក្រុមហ៊ុន គ្រួសារកក់ក្តៅ ដែលមាន លោកឧកញ៉ា អ៊ុច សម្បត្តិ និង លោកជំទាវ ហ៊ឹម សុភ័ក្ត្រ ជាស្ថានិក

ភ្នំពេញ ៖ បន្ទាប់ពីកម្មវិធី ដ៏អធិកអធម និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃរាត្រីស្រមមោលសរ ដោយមានការចូលរួមផ្តល់កិត្តយស យ៉ាងធំធេង ពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាពិសេសក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក អាំង សុវណ្ណារ៉ា ប្រធានការិយាល័យមេធាវី ផាវវើរ...

Read more

អគ្គិភ័យឆេះបំផ្លាញផ្ទះបងប្អូនប្រជាពលរដ្ឋ ជាច្រើនខ្នង ទាំងព្រឹក ស្ថិតនៅជាប់ស្ថានីយរថភ្លើង ក្រុងបាត់ដំបង

បាត់ដំបង ៖ គ្រោះអគ្គិភ័យមួយ បានឆេះបំផ្លាញផ្ទះបងប្អូនប្រជាពលរដ្ឋ ជាច្រើនខ្នង កាលពីព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅជាប់ស្ថានីយរថភ្លើងមួយកន្លែងស្ថិតនៅភូមិទួល តាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រថយន្តពន្លត់អគ្គិភ័យ ៣ គ្រឿងកំពុងអន្តរាគមបាញ់ពន្លត់ ខណៈដែលអណ្តាតភ្លើងកាន់តែមានសភាពធ្ងន់ធ្ងររាលដាលពីផ្ទះមួយទៅផ្ទះមួយ ដែលឆេះអស់ចំនួន...

Read more

បុរសម្នាក់អះអាងថាយានដ្ឋានជួសជុលរថយន្តមួយកន្លែងជួសជុលរថយន្តមិនមានការទទួលខុសត្រូវយកតែលុយ

បាត់ដំបង មានការភ្ញាក់ផ្អើលមួយបានកើតឡើងនាថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខយានដ្ឋានជួសជុលរថយន្តយីហោ ហ៊ុយ សុខផល ដែលមានទីតាំងស្ថិតក្នុងភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ដោយមានបុរសម្នាក់បានយករថយន្តទៅចតនៅលើផ្លូវ និងចោទម្ចាស់យានដ្ឋានខាងលើថាជួសជុលម៉ាស៊ីនរថយន្តរបស់ខ្លួនយកទៅប្រើមិនកើត ដោយមានការបោកប្រាស់ហើយមិនទទួលខុសត្រូវ។ បើតាមការលើកឡើងពីលោក សួន ណារ័ត្ន អាយុ៣៧ឆ្នាំរស់នៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដែលជាម្ចាស់រថយន្តម៉ាកតូយូតាហ៊ីលុចសើប...

Read more

សមត្ថកិច្ចចុះបង្ក្រាបករណីរក្សាទុកថ្នាំញៀនឃាត់ខ្លួនបានជនសង្ស័យ០១នាក់

បាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។ លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រុមទី៣២ ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល...

Read more

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងស្តុកផលិតផលឱសថក្លែងក្លាយរួមទាំងផលិតផលច្រើនមុខទៀតសរុប 144 កេះនៅខណ្ឌទួលគោក

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងនគរបាលកាំកុងត្រូល និងកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងសមត្ថកិច្ចមូលដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ចុះបង្ក្រាបទីតាំងស្តុកឱសថនិងផលិតផលក្លែងក្លាយខុសច្បាប់ មួយកន្លែងដោយរកឃើញឱសថថ្នាំពេទ្យចំនួន ៥មុខដែលនាំចូលពីប្រទេសវៀតណារួមទាំងផលិតផលជាច្រើនទៀតដែលនាំចូលមកស្តុកក្នុងផ្ទះល្វែងមួយកន្លែងស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៦៥៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ បើតាមប្រភពពីនគរបាលសេដ្ឋកិច្ចបានបង្ហើបឲ្យដឹងថាមត្ថកិច្ចបានចុះឆែកទីតាំងឱសថក្លែងក្លាយដែលនាំចូលពីវៀតណាមខុសច្បាប់មួយនេះ មិនត្រឹមតែស្តុឱសថក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងជាទីតាំងស្តុកនូវផលិតផលក្លែងក្លាយមួយចំនួនទៀតផងដែរ ដែលកម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញផលិតផលឱសថក្លែងក្លាយជាច្រើនមុខសរុបចំនួន១៤៤កេះ។ ក្រោយពីត្រួតពិនិត្យរួចវេលាម៉ោង៧និង៣០នាទីយប់កម្លាំងសមត្ថកិច្ចបានដកហូតរថយន្តម៉ាកព្រូសពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BK-...

Read more

គយខេត្តបន្ទាយមានជ័យ ចាប់បាន រថយន្តស៊េរីទំនើបជាច្រើនគ្រឿង សុទ្ធតែគ្មានពន្ធ និងឯកសារ ត្រឹមត្រូវ

បន្ទាយមានជ័យ .មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ថា ដោយមានការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដាក់ផែនការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ ដើម្បីប្រមូលពន្ធជូនរដ្ឋ ព្រមស្រាវជ្រាវ បង្ក្រាបអំពើរត់ពន្ធ តែទោះបីជាយ៉ាងក៏ដោយ មន្ត្រីជំនាញបានខិតខំយកចិត្តទុកដាក់អនុវត្តការងារប្រមូលពន្ធជូនរដ្ឋ ជាភារកិច្ចយ៉ាងសំខាន់ត្រូវអនុវត្តអោយបាន។...

Read more

ចំការអំពៅជិត៨០ហិចតា ត្រូវអគ្គីភ័យឆាបឆេះសង្ស័យមានគេលូចដុត នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ស្វាយរៀង៖ បើតាមសមត្ថកិច្ចនគបាលវរៈការពារព្រំដែនប៉ុស្ត៍មនោរម្យ បានឲ្យដឹងថា ករណីភ្លើងឆេះចំការអំពៅនេះបានកើតឡើងនៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិអូតាមោ ឃុំមនោរម្យមស្រុកស្វាយទាប ឆេះអស់ប្រមាណ៨០ហិកតា ខូចខាតស្ទើទាំងស្រុងសមត្ថកិច្ចដាក់ការសង្ស័យថាមានជនខឹលខូចលួចដុតបំផ្លាញ។ ហើយករណីឆេះចំការអំពៅស្ករ នេះគឺជារបស់ក្រុមហ៊ុនលោកកុយ សារ៉េន មានទីលំនៅភូមិពពែតឃុំពពែតស្រុកស្វាយទាប។ សមត្ថកិច្ចបានអោយដឹងថា ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថាមានភ្លើងឆេះចំការអំពៅ សមត្ថកិច្ចបានដឹកនាំកម្លាំងទៅជួយអន្តរាគមន៍ពន្លត់រយៈពេលជាង២ម៉ោងទើបភ្លេីងបានរលត់នៅម៉ោង២និង៣០នាទីរសៀលដោយភ្លើងឆេះមានទ្រង់ទ្រាយធំពេកមិនអាចគ្រប់គ្រងនិងជួយពន្លត់បានម្យាងមេឃមានកំដៅខ្លាំងនិងមានខ្យល់ផងទើបឆេះរាលលឿនបែបនេះ។ ក្រោយការពិនិត្យស្ថានភាពរួចសមត្ថកិច្ចដាក់ការសង្ស័យថា ភ្លើងឆេះអំពៅនេះគឺមានជនខឹលខូចលួចដុត។ បច្ចុប្បន្នកងកម្លាំងសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំមនោរម្យបានសហការជាមួយកម្លាំងនគបាលវរៈការពារព្រំដែនតំណាក់ព្រំដែនមនោរម្យនិងកងយោធពលខេមរភូមិន្ទរវៈការពារព្រំដែនចុះអង្កេតស្រាវជ្រោវ...

Read more
Page 68 of 94 1 67 68 69 94

Recent Posts

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.