• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Friday, May 20, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានអន្តរជាតិ

មេរដ្ឋប្រហារមីយ៉ាន់ម៉ាបញ្ជាឲ្យចល័តរថពាសដែក ត្រូវអង្គការសហប្រជាជាតិព្រមានខ្លាំងៗ

by Pich News
16/02/2021
in ព័ត៌មានអន្តរជាតិ, ព័ត៌មានទាន់ហេតុការណ៍
0
មេរដ្ឋប្រហារមីយ៉ាន់ម៉ាបញ្ជាឲ្យចល័តរថពាសដែក ត្រូវអង្គការសហប្រជាជាតិព្រមានខ្លាំងៗ
49
SHARES
231
VIEWS
Share on FacebookShare on Twitter

បរទេស៖ ក្រោយពេលមេដឹកនាំរដ្ឋប្រហារយោធា បញ្ជាឲ្យកងទ័ពចល័តរថពាសដែកចូលក្នុងទីក្រុងនានា នៅក្នុងប្រទេសមីយ៉ាន់ នាំឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមបាតុករ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នោះមក ប្រេសិតពិសេសរបស់អង្គការបានព្រមានអំពីការរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលរបស់ក្រុមរដ្ឋប្រហារយោធានេះ បានបង្ក្រាបទៅលើហ្វូងបាតុករ។

លោកស្រី Christine Schraner Burgener ប្រេសិតពិសេសអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានព្រមានមេដឹកនាំយោធាដោយផ្ទាល់ថា ប្រទេសមីយ៉ាន់ម៉ា អាចនឹងរងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមានសកម្មភាពឆ្លើយតបយ៉ាងចាស់ដៃបែបណាមួយមកលើប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលកំពុងធ្វើបាតុកម្មតវ៉ានោះ។

ជាមួយគ្នានេះដែរ លោក Farhan Haq អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) បានដក ស្រង់សម្តីរបស់លោកស្រី Schraner Burgener មកអះអាងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថា ពិភពលោកកំពុងតែតាមដានយ៉ាងដិតដល់លើស្ថានការណ៍នយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ដោយឡែកទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា ការព្រមានបែបនេះបានធ្វើឡើងនៅក្នុងកិច្ចសន្ទនា រវាងលោកឧត្តមសេនីយ៍ Soe Win អគ្គមេបញ្ជាការរងកងទ័ពមីយ៉ាន់ម៉ា និងលោកស្រីប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិតែម្ដង។ ប្រេសិតរូបនេះបានជំរុញឱ្យក្រុមយោធាគោរពសិទ្ធិក្រុមអ្នកតវ៉ា និងការជួបជុំដោយសន្តិភាព។

លោកស្រី Schraner Burgener បានលើកឡើង អំពីផលវិបាកមួយចំនួន ជុំវិញការកាត់ផ្តាច់ប្រព័ន្ធអ៊ិនធើរណិត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ករណីនេះអាចមានបញ្ហាជាច្រើន ដូចជា ប៉ះពាល់ដល់វិស័យធនាគារ, ភាពតានតឹងនៅក្នុងស្រុក និងវិស័យផ្សេងៗទៀត។ ប៉ុន្ដែទោះជាយ៉ាងណា កាលពីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ អ៊ិនធើរណិតត្រូវបានតភ្ជាប់ឡើងវិញ ប៉ុន្តែនៅយប់ថ្ងៃដដែលនោះ អ៊ិនធើរណិត ត្រូវបានកាត់ផ្តាច់ជាលើកទីពីរ។

ទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅមិនទាន់ចាត់វិធានការធ្ងន់ធ្ងរណាមួយ មកលើប្រជាជនតវ៉ានៅឡើយ។ មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាឲ្យកងទ័ព និងកម្លាំងសន្ដិសុខរបស់ប្រទេសនេះ បាញ់ប្រហារ ដើម្បីបំបែកហ្វូងក្រុមបាតុករ នៅមុខរោងចក្រអគ្គិសនី ហើយរថពាសដែកជាច្រើនគ្រឿង បានបើកចូលទៅកាន់ទីក្រុងធំៗ ក្រោយពេលក្រុមមេដឹកនាំយោធា ប្រឈមមុខនឹងការធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋប្រហារយោធា អស់រយៈពេល៩ថ្ងៃកន្លងមកនេះ។

ចាប់តាំងពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) និង ឥស្សរជននយោបាយជាច្រើននាក់ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ ប្រជាពលរដ្ឋភូមារាប់សែននាក់ បានចេញមកតាមដងផ្លូវ នាំគ្នាតវ៉ា ពាសពេញទីក្រុង នៅទូទាំងប្រទេស ជំរុញឲ្យមេដឹកនាំរដ្ឋប្រហារ ដោះលែងឥស្សរជនទាំងនោះឲ្យមានសេរីភាពឡើងវិញ។ ដោយឡែកការធ្វើរដ្ឋប្រហារនេះ បានកើតឡើង ក្រោយពេលក្រុមយោធាបានចោទប្រកាន់ថា ការបោះឆ្នោត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០នោះ មានការក្លែងបន្លំសន្លឹកឆ្នោត ទើបធ្វើឲ្យក្រុមរបស់ខ្លួនចាញ់។

កងទ័ព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានគេដាក់ពង្រាយទៅកាន់រោងចក្រអគ្គិសនី នៅភាគខាងជើងរដ្ឋខាជិន( Kachin) ។ រីឯសកម្មភាពរបស់កងទ័ពខាងលើនេះនាំឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមបាតុករ ហើយអ្នកខ្លះជឿថា ក្រុមទាហានមានចេតនាទៅកាន់ផ្ដាច់ចរន្ដអគ្គិសនី នៅក្នុងតំបន់នោះ។

កងកម្លាំងសន្ដិសុខ បានបាញ់បំបែកហ្វូងបាតុករ នៅខាងក្រៅរោងចក្រអគ្គិសនីមួយ នៅក្នុងទីក្រុង Myitkyina រដ្ឋ Kachin ។ នៅក្នុងហេតុការណ៍នោះ មានអ្នកថតផ្សាយបន្ដផ្ទាល់អំពីសកម្មភាពរបស់កងទ័ពផងដែរ។ នៅល្ងាចថ្ងៃដដែលនោះ រថពាសដែកជាច្រើនគ្រឿង បានចល័ត នៅក្នុងទីក្រុងពាណិជ្ជកម្មយ៉ាំងហ្គូន ទីក្រុង Myitkyina និងទីក្រុង Sittwe រដ្ឋ Rakhine។ ដោយឡែក ស្ថានទូតអាមេរិក ប្រចាំ នៅក្នុងប្រទេសភូមា បានជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន ត្រូវបង្កើនការប្រុងប្រយ័ត្ន និងស្នាក់នៅក្នុងផ្ទះ។

ដោយឡែកនាយកដ្ឋានអាកាសចរណ៍ស៊ីវិលរបស់មីយ៉ាន់ម៉ា (ភូមា) បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា បុគ្គលិបានឈប់មកធ្វើការ ចាប់តាំងពីថ្ងៃទី៨ ខែកុម្ភៈ មកម៉្លេះ។ ករណីនេះអាចបណ្ដាលឲ្យមានការពន្យារជើងហោះហើរអន្ដរជាតិផងដែរ។
ជាមួយគ្នានេះ រដ្ឋាភិបាលយោធា បានចេញបទបញ្ជាគំរាមឲ្យបុគ្គលិកស៊ីវិល ត្រូវតែវិលត្រឡប់ទៅធ្វើការងាររបស់ខ្លួនឡើងវិញ។ មេដឹកនាំរដ្ឋប្រហារយោធាបានគំរាមថា កងទ័ពនឹងប្រើសិទ្ធិអំណាចរ ចាប់ខ្លួនក្រុមបាតុករ នាំទៅឃុំឃាំង និងស្រាវជ្រាវទៅលើទ្រព្យសម្បត្ដិឯកជនថែមទៀតផង។
បើទោះជាក្រុមមេដឹកនាំយោធាគំរាមកំហែងយ៉ាងណា ក៏ក្រុមបាតុករ រួមមាន ក្រុមវេជ្ជបណ្ឌិត សាស្រ្ដាចារ្យ ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋ នៅតែបន្ដធ្វើបាតុកម្មទាមទារឲ្យមានការដោះលែងលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីរដ្ឋាភិបាលស៊ីវិល ដែលក្រុមយោធាចាប់ទាំងនោះ ឲ្យមានសេរីភាពឡើងវិញ៕

        

Previous Post

កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ សព លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ យុទ្ធជន កងការពារព្រំដែនលេខ ៥០៣

Next Post

តុលការឃុំខ្លួនបុរសគម្រក់ចាប់កូនស្រីប្ដីដើម រំ.លោភ រួចថតទុកគំរាម

Related Posts

នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…
ព័ត៌មានអន្តរជាតិ

នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…

09/05/2022
229
ម្ដាយចុង ប្រឈមនឹងការប្រហារជីវិតពីបទសម្លា ប់កូនតូចអាយុ៨ឆ្នាំនៅវៀតណាម
ព័ត៌មានអន្តរជាតិ

ម្ដាយចុង ប្រឈមនឹងការប្រហារជីវិតពីបទសម្លា ប់កូនតូចអាយុ៨ឆ្នាំនៅវៀតណាម

07/05/2022
205
សាកសពជនរងគ្រោះ ‘បាក់អគារ’ ត្រូវបានរកឃើញនៅក្នុងទីក្រុង Changsha ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក ខណៈបាត់ខ្លួន 39 នាក់
ព័ត៌មានអន្តរជាតិ

សាកសពជនរងគ្រោះ ‘បាក់អគារ’ ត្រូវបានរកឃើញនៅក្នុងទីក្រុង Changsha ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក ខណៈបាត់ខ្លួន 39 នាក់

06/05/2022
214
“Kim Tae Hee” បរិច្ចាគជាង 200 លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ
ព័ត៌មានអន្តរជាតិ

“Kim Tae Hee” បរិច្ចាគជាង 200 លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ

04/05/2022
208
ថៃរកបានហើយ Miss Grand Thailand 2022 មកពីក្រុងថេប មហានគរ
ព័ត៌មានអន្តរជាតិ

ថៃរកបានហើយ Miss Grand Thailand 2022 មកពីក្រុងថេប មហានគរ

03/05/2022
217
ស្អាតណាស់ បវរកញ្ញាចក្រវាឡហ្វីលីពីន ជាកូនកាត់អុីតាលី
ព័ត៌មានអន្តរជាតិ

ស្អាតណាស់ បវរកញ្ញាចក្រវាឡហ្វីលីពីន ជាកូនកាត់អុីតាលី

03/05/2022
209
Next Post
តុលការឃុំខ្លួនបុរសគម្រក់ចាប់កូនស្រីប្ដីដើម រំ.លោភ រួចថតទុកគំរាម

តុលការឃុំខ្លួនបុរសគម្រក់ចាប់កូនស្រីប្ដីដើម រំ.លោភ រួចថតទុកគំរាម

Archives

  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ចិត្តបុណ្យណាស់ !ឧកញ៉ា សម្បត្តិ និងលោកជំទាវឧបត្ថម្ភអង្ករ១តោនជូនឯកឧត្តម ស៊ាង ប៊ុនលាង ដើម្បីចូលរួមចំណែកការងារសប្បុរសធម៌
  • កំសត់ពេកហើយ ! ទម្រាំមានថ្ងៃនេះប្អូនស្រី មាស នីតា កើតពីគ្រួសារលំបាកខ្លាំង មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ
  • លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ
  • សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
  • ភ្ញាក់ផ្អើលខ្លាំង! កូនស្រី នាយ កុយ មកប្រឡងចម្រៀង Cambodian Idol

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (889)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (667)
  • សន្តិសុខសង្គម (2,079)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (344)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.