ភ្នំពេញ ៖ បន្ទាប់ពីកម្មវិធី ដ៏អធិកអធម និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃរាត្រីស្រមមោលសរ ដោយមានការចូលរួមផ្តល់កិត្តយស យ៉ាងធំធេង ពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាពិសេសក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក អាំង សុវណ្ណារ៉ា ប្រធានការិយាល័យមេធាវី ផាវវើរ ឡរ៍ (POWER-LAW) ជាមេធាវីផ្ទាល់ប្រចាំគ្រួសារ របស់លោក Oknha Sambath (ឧកញ៉ា អ៊ុច សម្បត្តិ និង Him Sopheak លោកជំទាវ ហ៊ឹម សុភ័ក្ត្រ) និង ជាមេធាវីប្រចាំក្រុមហ៊ុន គ្រួសារកក់ក្តៅ។
ក្រោយពីបញ្ចប់កម្មវិធី លោកមេធាវី អាំង សុវណ្ណារ៉ា ប្រធានការិយាល័យមេធាវី ផាវវើរ ឡរ៍ (POWER-LAW) ជាមេធាវីផ្ទាល់ប្រចាំគ្រួសារ របស់លោក Oknha Sambath (ឧកញ៉ា អ៊ុច សម្បត្តិ និង Him Sopheak លោកជំទាវ ហ៊ឹម សុភ័ក្ត្រ) និង ជាមេធាវីប្រចាំក្រុមហ៊ុន គ្រួសារកក់ក្តៅ បានសម្តែងនូវអារម្មណ៍រីករាយ និងកោតសរសើរ លើការដឹកនាំរបស់ក្រុមហ៊ុន គ្រួសារកក់ក្តៅ ដែលមានលោកឧកញ៉ា និងលោកជំទាវ ដែលជាស្ថានិក ប្រកបដោយភាពច្បាស់លាស់។
លោកមេធាវីក៏សូមជូនពរ ក្រុមគ្រួសារ និង ក្រុមហ៊ុនគ្រសារកក់ក្តៅ របស់ លោក ឧកញ៉ា អ៊ុចសម្បត្តិ និង លោកជំទាវ ហ៊ឹម សុភ័ក្ត្រ ទទួលបាន សុខភាពល្អ ជោគជ័យ និង សំណាងល្អ គ្រប់ពេលវេលា ហើយខាងក្រុមមេធាវី ផាវវើរ ឡរ៍ គាំទ្រ និងការពារពេញទំហឹងលើផ្លូវច្បាប់ ពាក់ព័ន្ធនិង ក្រុមគ្រួសារ ក្រុមហ៊ុនកក់ របស់លោកឧកញ៉ា និងលោកជំទាវ អោយអស់ពីសមត្ថភាព៕