នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមដំណើរដោយ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម...
Read moreភ្នំពេញ៖ មានរថយន្តស៊េរីទំនើប Rolls Royce ពណ៌ស បើកបរក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ជិះឌុបគ្នា៤នាក់ ដែលកំពុងឆ្លងកាត់ផ្លូវបំបែកជាបួន បណ្តាលឲ្យរងរបួសបាក់ជើងទាំង៤នាក់ កាលពីម៉ោង០០:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចស្តុបប៉េកាសេ ផ្លូវព្រះមុនីវង្ស កែងផ្លូវព្រះអង្គឌួង (ព្រំប្រទល់សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ) ខណ្ឌដូនពេញ...
Read moreនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក ជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា...
Read moreនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចម្រុះរបស់ក្រសួងសាធារណការ និងសមាជិកសមាជិកា នៃគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម...
Read moreប្រសិនបើម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម ឆ្នាំ២០២១ ពន្យាពេលរយៈពេលវែងទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ រំលងស៊ីហ្គេម លើកទី៣២ និអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣របស់កម្ពុជា តើកម្ពុជានឹងទទួលទង់ស៊ីហ្គេមតាមរបៀបណា។ នៅក្នុងករណីនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣...
Read moreពោធិ៍សាត់៖ មានករណីខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់មនុស្សកាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង១៥នាទីព្រឹក នៅចំណុចប្រឡាយទឹកនៅមុខផ្ទះរបស់ជនរងគ្រោះឈ្មោះ ហែម សុផល ភេទប្រុសអាយុ៣៩ ឆ្នាំ មានទីលំនៅភូមិស្នារាជឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ គង់ សុភ័ក្រ អាយុ៤០ឆ្នាំ ។...
Read moreភ្នំពេញ:មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយសារបុរសម្នាក់បើករថយន្ដក្រឡុកស៊ីម៉ងត៍មួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកនិងកិនម៉ូតូមួយគ្រឿងបណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង ៥ និង ២៥ នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ៥០ម៉ែតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ 5A-0687ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែតដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកនិងកិនម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BY-8009-ជិះដោយបុរសម្នាក់រួមដំណើរដោយនារីម្នាក់ទៀតធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងដូចគ្នាហើយកិនពីលើបណ្ដាលឱ្យអ្នកជិះពីក្រោយម៉ូតូនិងអ្នករួមដំណើរដួលខ្ទាតចេញរងរបួសស្រាលនិងស្ត្រីម្នាក់ទៀតស្លាប់ភ្លាមៗនៅនឹងកន្លែង។ ភ្លាមៗនោះបន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកើតនោះហេតុនោះភ្លាមរួចទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយកម៉ូតូជនរងគ្រោះនិងរថយន្តបង្ករទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ចំណែកសាកសពសមត្ថកិច្ចជំនាញកុសលវិច្ឆ័យបានធ្វើកំណត់ហេតុរួចរាល់ក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
Read moreមហាជនផ្ទុះការចាប់អារម្មណ៍នឹងបុរសម្នាក់ទោះបីជាខ្លួនពិការជើងមានកាយសប្បទាមិនគ្រប់គ្រាន់ ប៉ុន្តែបុរសម្នាក់នេះគេសង្កេតឃើញមានភាពអំណត់តស៊ូខិតខំប្រឹងប្រែងធ្វើការដើម្បីរកលុយយកមកផ្គត់ផ្គង់ដល់គ្រួសារមិនចាញ់អ្នកដែលមានកាយសប្បទាពេញលេញឡើយ ឬអាចនឹងរកប្រាក់បានលើសអ្នកមួយចំនួនអ្នកមានកាយសម្បទាធម្មតាទៀតផង ។ នៅក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ Prine បានបង្ហោះសកម្មភាពរូបភាពបុរសខាងលើនេះ ដែលអមដោយសារថា «ជូនចំពោះពូ ខ្ញុំគោរពការតស៊ូរបស់ពូណាស់ ពិការជើងតែចិត្តនិងការតស៊ូមិនពិការទេ ជូនពរពូសំណាងល្អសុខភាពល្អ ។ មើលទៅគាត់ប្រហែលជាដឹកបានតិចជាងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ »។ បើទោះបីយ៉ាងណាម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានអំពាវនាវ ឲ្យសប្បុរសជនជួយដល់បុរសខាងលើនេះផងដែរ និងបានអរគុណដល់ម្ចាស់ក្រុមហ៊ុនដែលជ្រើស ឲ្យបុរសនេះបម្រើការងារដោយមិនផ្តោតលើកាយសម្បទា...
Read moreតាកែវ៖ ករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់ ព្រោះទំនាស់ពាក្យសម្ដីកាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ពេលនេះកម្លាំងនគរបាលជំនាញបំបែកសំណុំរឿងនេះហើយដោយចាប់ខ្លួនជនដៃដល់៣នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ចំណុចភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ។ ក្នុងប្រតិត្តិការខាងលើនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយទទួលបានបទបញ្ជាពីឯកឧត្តម...
Read moreភ្នំពេញ៖ សហគ្រិនវ័យក្មេងលោក គឹម ហួន ម្ចាស់ប្រែន HBF សាច់ចង្កាក់ដែលមហាជនកំពុងផ្ទុះការចាប់អារម្មណ៍នឹងរូបលោកដែលនៅវ័យក្មេងសោះប៉ុន្តែបានឈានជើងចូលក្នុងវិថីជំនួញទទួលបានជោគជ័យយ៉ាងខ្លាំងរហូតធ្វើឲ្យប្រែន HBF មានសាខា២៥ខេត្តក្រុងព្រមទាំងគ្រោងបង្កើតសាខារបស់ខ្លួនរហូតដល់១០០០កន្លែងនៅទូទាំងប្រទេស ។ សហគ្រិនវ័យក្មេងបានបង្ហើបឲ្យដឹងរឿងនៅខាងក្រោយភាពជោគជ័យរបស់លោកថា «ពេលខ្ញុំចាប់ផ្កើមប្រេនHBFដំបូងមានមនុស្សតិចណាស់ដែលជឿនជាក់ថាខ្ញុំអាចធ្វើជោគជ័យហើយក៏មានអ្នករត់ចោលខ្ញុំដែលហើយក៏មានមនុស្សតិចណាស់ដែលចាំលើកទឹកចិត្តខ្ញុំរហូតដល់ប្រេនHBFទទួលបានជោគជ័យដ៏ឆាប់បំផុតហើយក៏កំពង់តែបន្តផែនការនឹងគោលដៅបន្តទៀតដើម្បីសំរេចផែនការធំបន្តទៀតអរគុណដល់ក្រុមការងារHBFទាំងអស់នឹងអរគុណដល់មនុស្សជុំវិញខ្លួនខ្ញុំដែលបានផ្តល់នៅកំលំាងចិត្តពួកយើងនឹងជោគជ័យធំៗទាំងអស់គ្នា »។ បើតាមម្ចាស់ប្រែន HBF បានឲ្យដឹងថា យីហោរប្រនសាច់ចង្កាក់នេះ មានសាច់ជាច្រើនប្រភេទក្នុងនោះរួមមាន សាច់ពពែ សាច់គោ...
Read moreទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com
081 31 3333
អាស័យដ្ឋាន៖ រាជធានីភ្នំពេញ
Copyright © 2020 Pich News , All right reserved.
© 2020 pichnews.com