មហាជនផ្ទុះការចាប់អារម្មណ៍នឹងបុរសម្នាក់ទោះបីជាខ្លួនពិការជើងមានកាយសប្បទាមិនគ្រប់គ្រាន់ ប៉ុន្តែបុរសម្នាក់នេះគេសង្កេតឃើញមានភាពអំណត់តស៊ូខិតខំប្រឹងប្រែងធ្វើការដើម្បីរកលុយយកមកផ្គត់ផ្គង់ដល់គ្រួសារមិនចាញ់អ្នកដែលមានកាយសប្បទាពេញលេញឡើយ ឬអាចនឹងរកប្រាក់បានលើសអ្នកមួយចំនួនអ្នកមានកាយសម្បទាធម្មតាទៀតផង ។
នៅក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ Prine បានបង្ហោះសកម្មភាពរូបភាពបុរសខាងលើនេះ ដែលអមដោយសារថា «ជូនចំពោះពូ ខ្ញុំគោរពការតស៊ូរបស់ពូណាស់ ពិការជើងតែចិត្តនិងការតស៊ូមិនពិការទេ ជូនពរពូសំណាងល្អសុខភាពល្អ ។ មើលទៅគាត់ប្រហែលជាដឹកបានតិចជាងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ »។ បើទោះបីយ៉ាងណាម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានអំពាវនាវ ឲ្យសប្បុរសជនជួយដល់បុរសខាងលើនេះផងដែរ និងបានអរគុណដល់ម្ចាស់ក្រុមហ៊ុនដែលជ្រើស ឲ្យបុរសនេះបម្រើការងារដោយមិនផ្តោតលើកាយសម្បទា ។
បន្ទាប់ពីឃើញរូប និងសារដែលម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបង្ហោះ មហាជនមួយចំនួនចាប់ អារម្មណ៍ចំពោះការតស៊ូរបស់បុរសម្នាក់នេះ ដោយគេសង្កេតឃើញមហាជនខ្លះដែលធ្លាប់ ជួបបុរស ខាងលើនេះកោតសរសើរថាជាមនូស្សល្អថែមទៀតផង ៕