នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណី ចាប់ជំរិត និងរំដោះជនរងគ្រោះម្នាក់
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នាមួយករណី ស្ថិតក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ភូមិតាង៉ូវសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រភពបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យចំនួន១១នាក់ និងរំដោះជនរងគ្រោះម្នាក់។ ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យវៃធ្វើបាប...