• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, May 29, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

នគរបាលប្រឆាំងគ្រឿងញៀន ឆ្មក់បង្ក្រាបករណីជួញដូរគ្រឿងញៀន ២ករណីផ្សេងគ្នា ដកហូតថ្នាំ២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ២នាក់

by Toem Oemra
17/07/2020
in ព័ត៌មានជាតិ, សន្តិសុខសង្គម, ព័ត៌មានទាន់ហេតុការណ៍
0
107
SHARES
508
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ២ករណីផ្សេងគ្នា ដកហូតវត្ថុតាងគ្រឿងញៀន ២កញ្ចប់ថង់ធំ ស្មើនឹងទម្ងន់ប្រមាណ២គីឡូក្រាម និងឃាត់ខ្លួនជនជាតិខ្មែរ-ជនជាតិវៀតណាម២នាក់ នៅក្នុងខណ្ឌទួលគោក និងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំនួន២រូប គឺលោក ឡុង ជាប និងលោក សឿ ឡងឌី។

លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានប្រាប់នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ធ្វើឡើងក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនានានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ស្នងការ តែងតែដាក់ចេញនូវវិធានការណ៍ជំរុញកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែក និងគ្រប់ជំនាញសហការគ្នាដើម្បីបង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពទាំងការ ប្រើប្រាស់ លក់ចែកចាយនិងជួញដូរគ្រឿងញៀន សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញ។ លោកស្នងការក៏ធ្លាប់បានប្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលក្រោមឱវាទ បើរកឃើញជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន។

យោងតាមរបាយការណ៍របស់នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ឱ្យដឹងថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនទាំង០២នាក់ ដឹកនាំកម្លាំងចុះស្រាជ្រាវស៊ើបអង្កេតផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។ ក្រោយពីកម្លាំងជំនាញបានកំណត់មុខសញ្ញាជនសង្ស័យ និងឈានទៅដល់ការបង្ក្រាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង០២នាក់ជាបន្តបន្ទាប់។

របាយការណ៍បានបន្តថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមុនដំបូងវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ញឹម គឹមលៀង អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ នៅចំណុចខាងមុខសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ផ្លូវ២៥៧ សង្កាត់ទឹកល្អក់០១ ខណ្ឌទួលគោក ខណៈជនសង្ស័យធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនផាសអាប់។

ពេលឆែកឆេរត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០១កញ្ចប់ថង់ធំ ស្មើនឹងទម្ងន់១០០០.៧៤ក្រាម និងមធ្យោបាយដឹកជញ្ជូនផាសអាប់០១គ្រឿង។

នៅថ្ងៃដដែលកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក៏បានបន្តស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៀត ជាជនជាតិវៀតណាមមានឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ៥៧ឆ្នាំ ប្រកបមុខរបររត់ផាសអាប់ នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ពេលត្រួតពិនិត្យ សមត្ថកិច្ចរកឃើញដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកក០១កញ្ចប់ថង់ធំ ស្មើនឹងទម្ងន់៩២៩.៨៤ក្រាម និងមធ្យោបាយដឹកជញ្ជូនផាសអាប់០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យគ្រឿងញៀន និងវត្ថុតាគ្រឿងញៀន កម្លាំងការិយាល័យជំនាញកំពុងយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

Previous Post

រដ្ឋមន្រ្តីក្រសួងការពារជាតិប្រគល់លិខិតសរសើរជូនវិរៈកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសប៉េតង់ពិភពលោក ៤ជំនាន់ ដោយ៖លី ភីលីព

Next Post

អធិការក្រុងព្រះសីហនុ ដឹកនាំកំលាំងបង្ក្រាប ទីតាំងលួចលាក់ ជួញដូរផ្លូវភេទ ឃាត់ខ្លួនមនុស្សជាច្រើននាក់

Related Posts

លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត
ព័ត៌មានជាតិ

លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត

27/05/2022
207
ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង
ព័ត៌មានជាតិ

ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង

27/05/2022
205
ពិតជាសំណាងណាស់! យុវជនដែលមានទឹកចិត្កតគាំទ្រគណបក្សប្រជាជនកម្ពុជាម្នាក់មានការចាប់អារម្មណ៍ខ្លាំងពីមហាជន នោះពេលនេះបានទទួលថវិការ ៥០០ដូល្លាពី ថៅកែ PY Mart ហើយ
សន្តិសុខសង្គម

ពិតជាសំណាងណាស់! យុវជនដែលមានទឹកចិត្កតគាំទ្រគណបក្សប្រជាជនកម្ពុជាម្នាក់មានការចាប់អារម្មណ៍ខ្លាំងពីមហាជន នោះពេលនេះបានទទួលថវិការ ៥០០ដូល្លាពី ថៅកែ PY Mart ហើយ

26/05/2022
206
ចិត្តបុណ្យណាស់ !ឧកញ៉ា សម្បត្តិ និងលោកជំទាវឧបត្ថម្ភអង្ករ១តោនជូនឯកឧត្តម ស៊ាង ប៊ុនលាង ដើម្បីចូលរួមចំណែកការងារសប្បុរសធម៌
សន្តិសុខសង្គម

ចិត្តបុណ្យណាស់ !ឧកញ៉ា សម្បត្តិ និងលោកជំទាវឧបត្ថម្ភអង្ករ១តោនជូនឯកឧត្តម ស៊ាង ប៊ុនលាង ដើម្បីចូលរួមចំណែកការងារសប្បុរសធម៌

20/05/2022
209
លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ
សន្តិសុខសង្គម

លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ

10/05/2022
209
សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
ព័ត៌មានជាតិ

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

10/05/2022
215
Next Post

អធិការក្រុងព្រះសីហនុ ដឹកនាំកំលាំងបង្ក្រាប ទីតាំងលួចលាក់ ជួញដូរផ្លូវភេទ ឃាត់ខ្លួនមនុស្សជាច្រើននាក់

Archives

  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • សន្សំថវិកា និងប្រយុទ្ធប្រឆាំង​នឹង​​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដោយ​ការ​ចូល​រួម​ប្រើ​ប្រាស់​ថាម​ពល​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ ​តាម​រយៈយុទ្ធនាការ​ «ខ្ញុំ​សន្សំ» ឬ «iSave»
  • យោគជ័យណាស់ ក្រោយពីម្ចាស់ ប្រេន Miss ប្រគល់រថយន្តឡើង២គ្រឿង អោយអ្នកតំណាងស្រស់ៗ
  • លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត
  • ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង
  • ប្រធានកតិ្តយសសមាគមពាណិជ្ជកម្មកម្ពុជាចិន លោកបណ្ឌិតបេន លី អះអាងថា វិនិយោគិនបរទេស កំពុងសម្លឹងមើលពីឱកាសវិនិយោគលើអចលនទ្រព្យបន្ថែមនៅកម្ពុជា

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (891)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (668)
  • សន្តិសុខសង្គម (2,082)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (350)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.