រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក ព្រំ វ៉ាត ដែលសម្រេចទទួលបានជោគជ័យគិតទាំងចំណូល ចំណេះដឹងចិញ្ចឹមបង្កងបែបធម្មជាតិ ភ្ញាស់កូន សេវាផ្គត់ផ្គង់ទឹក អាចរកចំណូលបានពី ៦-៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ
ភ្នំពេញ ៖នៅថ្ងៃទី១៨ ខែកក្កដា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការីបានធ្វើដំណើរមកស្រុកអង្គរបុរី ខេត្តតាកែវ ដើម្បីពិនិត្យកសិដ្ឋានចិញ្ចឹមបង្កង ឃុំអង្គរបុរី។ លោក ព្រំ វ៉ាត ម្ចាស់កសិដ្ឋាន បានរៀបរាប់ពីដំណើរដើមទងនៃការចិញ្ចឹមបង្កង ថាលោកបានចិញ្ចឹមបង្កងតាំងពីឆ្នាំ ២០០៧ បច្ចុប្បន្នមាន...