បរទេស៖ក្នុងពេលថ្មីៗនេះ ភាពតានតឹងកំពុងកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិននាំអោយអ្នកវិភាគជាច្រើនកំពុងមានចម្ងល់ និងការជជែកវែកលើកឡើងថា តើប្រទេសទាំងពីរកំពុងធ្លាក់ចូលក្នុងសង្រ្គាមត្រជាក់ឫ?
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានបង្ហាញការប្រឆាំងកាន់តែខ្លាំងឡើងៗជាមួយប្រទេសចិន ដែលជំរុញឱ្យប្រទេសដទៃទៀតជាដៃគូររបស់ខ្លួនបដិសេធជាមួយការតភ្ជាប់និងខ្សែទូរគមនាគមន៍ Huawei ដែលជាខ្សែបណ្ដាញបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិនភ្ជាប់របស់ខ្លួនហើយឈរមិនសមនឹ ស្របពេលខ្លួនបានលូកដៃចូលរួមជាគូប្រជែងរបស់ទីក្រុងប៉េកាំងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនិងបញ្ហាទីក្រុងហុងកុង ដើម្បីគាំទ្រដល់ប្រទេសជាម្ព័នមិត្ត។
លោក Trump បានធ្វើឱ្យប្រទេសចិនក្លាយជាបញ្ហាយុទ្ធសាស្រ្តដ៏ធំមួយ សំរាប់គាំទ្រយុទ្ធនានៅពេលដែលលោកបានដឹកនាំការបោះឆ្នោតក្នុងខែវិច្ឆិកាខាងមុខ ប៉ុន្តែតាមការសង្កេតមើលហាក់ដូចជាមិនផ្លាស់ប្តូរច្រើនជាមួយសម្លេងគាំទ្រមកលើលោកទេ ខណៈលោកនៅតែចាញ់លោក Joe Biden តាមរយៈការបោះឆ្នោតស្ទងមតិមួយ។
លោក Stephen Walt សាស្ត្រាចារ្យកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Harvard University បាននិយាយថាមហាអំណាចសេដ្ឋកិច្ចធំជាងគេពីររបស់ពិភពលោកបានចូលរួមប្រកួតប្រជែងរយៈពេលវែងលើទស្សនៈវិស័យយុទ្ធសាស្រ្តដែលមិនត្រូវគ្នារួមទាំងបំណងរបស់ចិនក្នុងការកាន់កាប់តំបន់អាស៊ី។ លោកបានបន្ថែមទៀតថា ប្រទេសចិនមើលឃើញថាលោក Trump ជាមេដឹកនាំទន់ខ្សោយនិងងាយនឹងមានកំហុសនៅពេលសហរដ្ឋអាមេរិកកំពុងប្រឈមនិងគ្រោះមហន្តរាយចំពោះជំងឺរាតត្បាតក្នុងអំឡុងពេលក្រោមការដឹកនាំរបស់លោកត្រាំ អាចបង្ហាញឱកាសអាចអោយពួកគេទាញយកផលប្រយោជន៍។ ក្នុងន័យនេះអាចថាប្រទេសមហាអំណាចទាំងពីរអាចធ្លាក់ចូលក្នុងសង្រ្គាមត្រជាក់ប៉ុន្តែវាមិនទាន់មានគ្រោះថ្នាក់ដូចការប្រជែងមុននោះទេ នៅពេលប្រទេសទាំងពីរនៅតែមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធទោះបីជាទំនាក់ទំនងនោះស្ថិតក្នុងស្ថានភាពតានតឹងក៏ដោយ។ ភ្លាមៗនោះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo កំពុងធ្វើការព្រមានខ្លាំង ៗ អំពីទីក្រុងប៉េកាំងនៅជុំវិញពិភពលោកមិនបានបដិសេធការប្រៀបធៀបបញ្ហារបស់សហរដ្ឋអាមេរិកនិងចិនសមិនមែនជាង្គ្រាមនោះទេ ស្របពេកលោកបានអំពាវនាវដល់បណ្ដាប្រទេសលោកខាងលិចចាំបាច់ត្រូវញែកចេញពីប្រទេសចិនជាពិសេសការផ្ដល់នូវបច្ចេកវិទ្យារបស់ខ្លួនដែលក្រុងវ៉ាស៊ីនតោនបារម្ភថានឹងត្រូវប្រើប្រាស់សម្រាប់ចារកម្ម។