ចាប់ខ្លួនបុគ្គលិកធនាគារម្នាក់ ករណីក្លែងត្រាមេឃុំ បោកប្រាស់ពលរដ្ឋដាក់បញ្ចាំទ្រព្យយកលុយពីធនាគារ ៣ម៉ឺនដុល្លារ នៅស្រុកកៀនស្វាយ
កណ្ដាល ៖ នគរបាលស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយលោក មាន ណាត មេឃុំភូមិធំ ប្ដឹងករណីបន្លំត្រាមេឃុំ ទៅបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីដាក់ទ្រព្យនិងលិខិតផ្សេងៗ ក្នុងការយកលុយពីធនាគារ ចំនួន៣ម៉ឺនដុល្លារ។ ក្រោយទទួលពាក្យបណ្ដឹងភ្លាម នគរបាលបានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិធំ...