កងទ័ពឥណ្ឌាត្រៀមខ្លួនធ្វើសង្រ្គាម ទប់ទល់ការឈ្លានពានរបស់ចិន
រដ្ឋធានីញូវដេលី៖ ក្រោយពេលកើតមានជម្លោះព្រំដែន រវាងឥណ្ឌា និងចិន រហូតឈានដល់ការវាយប្រហារគ្នា បណ្ដាលឲ្យកងទ័ពឥណ្ឌា ស្លាប់ជាង២០នាក់ និងចិនស្លាប់៤៣នាក់នោះមក កងទ័ព នៃប្រទេសទាំង២ បានត្រៀមកម្លាំងទប់ទល់គ្នាទៅវិញទៅមក ហើយកងទ័ពឥណ្ឌាបានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធ្វើសង្រ្គាម ប្រឆាំងនឹងការឈ្លានពានរបស់មហាអំណាចចិន។ ប្រទេសមានប្រជាពលរដ្ឋច្រើនជាងគេ នៅលើពិភពលោក លំដាប់លេខ១ និងលេខ២នេះ មានព្រំដែនជម្លោះនឹងគ្នា...