ក្រសួងកសិកម្ម ពន្យល់ពីមូលហេតុដែលកម្ពុជា នៅតែបន្តនាំបន្លែពីក្រៅប្រទេស
ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់ថាកម្ពុជានៅតែបន្តនាំចូលបន្លែពីក្រៅប្រទេស ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់មូលហេតុដែលកម្ពុជា នៅបន្តនាំចូលបន្លែពីក្រៅប្រទេស ដោយសារផលិតបន្លែមិនទាន់គ្រប់គ្រាន់តាមតម្រូវការ ហើយបន្លែមួយចំនួនកម្ពុជាមិនទាន់អាចផលិតបាន។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មនៅថ្ងៃទី២ មេសានេះ បានឱ្យដឹងថា តម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំ មានប្រមាណ១លានតោន ប៉ុន្តែការផលិតនិងការផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ៧៥ម៉ឺនតោនប៉ុណ្ណោះ ពោលគឺ កម្ពុជាអាចផ្គត់ផ្គង់បានប្រមាណ៧៥% ប៉ុណ្ណោះ ហើយរដូវខ្លះផលិតបានទាបជាងនេះ ដែលតម្រូវឱ្យមានការនាំចូលបន្លែពីក្រៅប្រទេសមកផ្គត់ផ្គង់ក្នុងស្រុក។...