ខេត្តព្រះសីហនុ ៖ ពលរដ្ឋ ជនជាតិខ្មែរ ឥស្លាម មួយ គ្រួសារ ចំនួន ៤ នាក់ បាន ពុល ផ្សិតព្រៃ ដោយ ច្រឡំ ថា ជា ផ្សិតកញ្ចូរ។ ហេតុការពុលនេះកើតឡើង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅភូមិព្រែកទាល់ ឃុំ ទឹកថ្លា ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ។
សមត្ថកិច្ច នគរបាល ស្រុក ព្រៃនប់ បានឱ្យដឹង នៅ ព្រឹក ថ្ងៃទី ២១ មេសា នេះ ថា ជនរងគ្រោះ មួយ គ្រួសារ នេះ រួមមាន ៖ ១. ឈ្មោះ កូន អៃ សះ ភេទ ស្រី អាយុ ៦២ ឆ្នាំ មុខរបរ មេផ្ទះ ( ត្រូវជា ម្តាយ ), ២. ឈ្មោះ តេះ ហ្សើ បៀត អាយុ ២៤ ឆ្នាំ , ៣. ឈ្មោះ តេះ ហា ហ្វី ស អាយុ ៣២ ឆ្នាំ , ២ នាក់ នេះ មានមុខ របរ ជា កសិករ ត្រូវជា កូនប្រុស បង្កើត របស់ ឈ្មោះ កូន អៃ សះ និង ៤. ឈ្មោះ សុះ កើ រី យ៉ា ស់ អាយុ ១៨ ឆ្នាំ មុខរបរ ជា មេផ្ទះ ត្រូវជា កូនប្រសា ស្រី ។
ក្រោយ គ្រួសារ នេះ បាន បរិភោគ ផ្សិត ដែល កូនប្រុស ដក មកពី ភ្នំ ដោយ គិតថា ជា ផ្សិតកញ្ចូរ ។ ក្រោយពី បរិភោគ រួច ភ្លាមៗ ពួកគេ ក៏មាន អាកា រៈ វិលមុខ ឈឺក្បាល និង ក្អួតចង្អោរ ទាំងអស់គ្នា តែម្តង ។
ជនរងគ្រោះ បាន ត្រូវ បញ្ជូនទៅ ព្យាបាល នៅ មន្ទីរពេទ្យ ខេត្តកំពត ភ្លាមៗ ហើយ បើតាម របាយការណ៍ ចុងក្រោយ ឲ្យ ដឹងថា ជនរងគ្រោះ បាន ធូរស្បើយ ឡើងវិញ ទាំងអស់គ្នា ហើយ មិនមាន គ្រោះថ្នាក់ ដល់ ជីវិត ទេ ៕