ខេត្តតាកែវ ៖ យុវជនម្នាក់ ត្រូវបានចរន្ត អគ្គិសនី ឆក់ស្លាប់ភ្លាមៗ ដោយសារតែ យកទូរស័ព្ទទៅសាកថ្ម ហើយក៏លេងបណ្តើរ។ ហេតុការណ៍ ឆក់ស្លាប់នេះកើតឡើង កាលពីរសៀល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិថ្មី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
សពជនរងគ្រោះឈ្មោះ អៀន ចាន់នាង អាយុ ១៨ឆ្នាំ រស់នៅ-ឃុំកើតហេតុ។ ជនរងគ្រោះ ត្រូវបានចរន្តអគ្គិសនី ឆក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ គឺដោយសារជនរងគ្រោះ សាកទូរស័ព្ទបណ្តើរលេងបណ្តើរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ត្រូវខ្សែភ្លើងឆក់ប្រាកដមែន ទើបប្រគល់សពទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕