ខេត្តកែប ៖ ជនសង្ស័យ០៣នាក់ ត្រូវបាន ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ច បានពួនស្ទាក់ចាប់មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ជនសង្ស័យ ម្នាក់ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុកែប ខេត្តកែប និងបន្តនីតិវិធីចាប់បក្ខពួកចំនួន២នាក់ទៀត នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ករណីខាងលើនគរបាលដកហូតជាក់ស្តែងបានម្សៅក្រាមពណ៌សថ្លា ៥កញ្ចប់ ទម្ងន់៣.៤៩ក្រាម(ថ្លឹងទាំងថង់), ម៉ូតូ១គ្រឿង, ខ្សែក១ខ្សែ(លោហ:ធាតុពណ៌លឿង), នាឡិការដៃ១គ្រឿង និងទូរស័ព្ទដៃ ៤គ្រឿង។
ជនសង្ស័យរួមមាន៖
១-ឈ្មោះ សោម ពោទី ភេទប្រុស អាយុ ២៤ឆ្នាំ ជាកម្មករសំណង់។
២-ឈ្មោះ គឹម សុវណ្ណថា ភេទប្រុស អាយុ ១៤ឆ្នាំ ជាកម្មករសំណង់។
ទាំង២នាក់រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ខេត្តកំពត។
៣-ឈ្មោះ អ៊ា សុវណ្ណដារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជាសិស្ស រស់នៅភូមិ១ឧសភា ឃុំកំពង់កណ្តាល ស្រុកទឹកឈូ ខេត្តកំពត៕