ទោះបីជាមានភ្លៀងធ្លាក់ ក៏ប្រឹងនាំគ្នា ដាក់ឆ័ត្រផឹកស៊ីទាំងកណ្តាលភ្លៀង បំពានវិធានការរដ្ឋបាល ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន
ខេត្តកណ្តាល ៖ ក្រុមជនមិនអនុវត្តតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ប្រមូលផ្តុំគ្នា ផឹកស៊ីទាំងកណ្តាលភ្លៀងបានចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចុះធ្វើការឃាត់ខ្លួន កាលពីម៉ោង១៧និង៣០នាទី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបំពានវិធានការរដ្ឋបាល។ អ្នកទាំង០៦រួមមាន ៖ ទី១-ឈ្មោះ សារី...