ជនសង្ស័យ៣នាក់ ចេញសកម្មភាពឆក់កាបូប នៅមុខភោជនីយដ្ឋានបឹងទន្សោងសមត្ថកិច្ចឃាត់ខ្លួនបាន នៅលើស្ពានគីហ្សូណា
កំពង់ចាម: នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៥និង៤០នាទី កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)លុះមកដល់ថ្ងៃដដែល ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចមុខភោជនីយដ្ឋានបឹងទន្សោង ស្ថិតក្នុងភូមិទន្លេរបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ...